ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់
ទំនុកតម្កើង 79:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់ យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ យើងខ្ញុំនឹងសំដែងសេចក្ដីសរសើររបស់ទ្រង់ នៅអស់ទាំងដំណតរៀងទៅ។ ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត; យើងខ្ញុំនឹងថ្លែងសេចក្ដីសរសើរតម្កើងនៃព្រះអង្គពីជំនាន់មួយទៅជំនាន់មួយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ យើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត យើងខ្ញុំនឹងពោលសរសើរតម្កើងព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ព្រះអង្គ នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ អាល់គីតាប រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ទ្រង់ នឹងនាំគ្នាលើកតម្កើងទ្រង់អស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។ |
ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់
មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់ ដល់ដំណ១ទៀត ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃ ហើយនឹងសរសើរដល់ព្រះនាមទ្រង់ជាដរាបតទៅ។ –បង្អង់
អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង នៅគ្រប់ទាំងដំណមនុស្សតទៅ ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង នៅអស់កល្បជានិច្ចរៀងរាបតទៅ។
ឱព្រះអង្គអើយ ហេតុអ្វីបានជា ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ
៙ ឱព្រះអង្គអើយ សូមឈរឡើង ផ្ចាញ់គេពីដំណើរទ្រង់ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់ រាល់ថ្ងៃជានិច្ច
ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់ នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់
ជារាស្ត្រដែលអញបានជបសូនសំរាប់តែខ្លួនអញ ដើម្បីឲ្យគេបានសំដែងចេញជាសេចក្ដីសរសើររបស់អញផង។