ទំនុកតម្កើង 45:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 អញនឹងធ្វើឲ្យមានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង នៅគ្រប់ទាំងដំណមនុស្សតទៅ ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង នៅអស់កល្បជានិច្ចរៀងរាបតទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 យើងនឹងធ្វើឲ្យគេនឹកចាំឈ្មោះរបស់អ្នកនៅគ្រប់ជំនាន់ទាំងអស់ ដោយហេតុនេះ ប្រជាជាតិនានានឹងអរគុណអ្នក ជារៀងរហូតអស់កល្បជានិច្ច៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក នឹកចាំពីព្រះនាមព្រះករុណា គ្រប់ជំនាន់តទៅ ហេតុនេះ ជាតិសាសន៍ទាំងឡាយ នឹងសរសើរព្រះករុណា អស់កល្បជាអង្វែងតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ទូលបង្គំនឹងថ្លាថ្លែងរំឭកពីព្រះនាម របស់ព្រះអង្គរហូតតទៅ ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅដែរ។ សូមមើលជំពូកអាល់គីតាប17 ខ្ញុំនឹងថ្លាថ្លែងរំលឹកពីនាម របស់ស្តេចរហូតតទៅ ហើយប្រជារាស្ត្រនានាក៏នឹងនាំគ្នាលើកតម្កើង ស្តេចអស់កល្បជាអង្វែងតរៀងទៅដែរ។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯអញ នេះឯងជាសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ គឺថាវិញ្ញាណរបស់អញដែលសណ្ឋិតនៅលើឯង ហើយពាក្យអញដែលអញបានដាក់នៅក្នុងមាត់ឯង នោះនឹងមិនដែលឃ្លាតចេញពីមាត់ឯង ឬពីមាត់នៃពូជពង្សរបស់ឯង ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។