ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់ជនជាតិអ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទំនុកតម្កើង 75:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំបាននិយាយទៅពួកអំនួតថា កុំឲ្យអួតខ្លួនឡើយ ហើយទៅមនុស្សអាក្រក់ថា កុំឲ្យដំកើងខ្លួនឲ្យសោះ ព្រះគម្ពីរខ្មែរសាកល យើងនិយាយទៅអ្នកដែលអួតអាងថា: ‘កុំអួតអាងឡើយ!’ ក៏និយាយទៅមនុស្សអាក្រក់ថា: ‘កុំលើកស្នែងឡើង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! អាល់គីតាប ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថា កុំអួតបំប៉ោងឲ្យសោះ! ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់! |
ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់ គឺរបស់ជនជាតិអ៊ីស្រាអែល ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញ ឲ្យគេបានត្រេកអរនៅចំពោះព្រះចុះ អើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង
ឱពួកអ្នកកំរោលក្នុងបណ្តាជនអើយ ចូរពិចារណាចុះ ឱមនុស្សឥតបើគិតអើយ តើកាលណានឹងមានប្រាជ្ញាឡើង
អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល
ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្ដីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា
ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចំកួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ
ចូរលះចោលសេចក្ដីខ្លៅល្ងង់ចេញ នោះនឹងបានរស់នៅ រួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះ។
ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកំចាត់កំចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទំលាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកំចាត់កំចាយគេទៅ។
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ