ទំនុកតម្កើង 64:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេស្វែងរកអំពើទុច្ចរិត គេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយ ឯគំនិតខាងក្នុង នឹងចិត្តរបស់គេ សុទ្ធតែមានជំរៅណាស់ ព្រះគម្ពីរខ្មែរសាកល ពួកគេស្រាវជ្រាវអំពើទុច្ចរិត ក៏ពោលថា៖ “យើងបានបង្ហើយឧបាយកលដែលស្រាវជ្រាវយ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និងចិត្តរបស់មនុស្សជ្រៅណាស់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាអាចរកឃើញថា យើងប្រព្រឹត្តអំពើឧក្រិដ្ឋ? យើងបានរិះរកផែនការយ៉ាងល្អរួចរាល់ហើយ»។ ដ្បិតគំនិតខាងក្នុងចិត្តរបស់មនុស្ស ជ្រៅណាស់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! អាល់គីតាប គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! |
អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ
ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត
សេចក្ដីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។
វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង
ចំណែកពួកសង្គ្រាជ នឹងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្ដីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់
ពួកសាសន៍យូដាឆ្លើយថា យើងខ្ញុំមានក្រិត្យវិន័យ ហើយតាមក្រិត្យវិន័យនោះ វាត្រូវស្លាប់ ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះ។
ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្ដីសរសើរពីព្រះរៀងខ្លួន។
នោះដូអេក ជាសាសន៍អេដំម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា ទូលបង្គំបានឃើញកូនអ៊ីសាយមកឯអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប
ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យរបស់មនុស្សដែលថា ដាវីឌរកធ្វើឲ្យវិនាសដល់ទ្រង់ដូច្នេះ
នោះណាបាលឆ្លើយតបទៅថា ដាវីឌជាអ្វី តើកូនអ៊ីសាយនេះជាអ្វី សព្វថ្ងៃនេះ មានបាវជាច្រើន ដែលរត់ចោលពីចៅហ្វាយរបស់ខ្លួនទៅ