ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 57:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ទូលបង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូលបង្គំ​បាន​តាំង​ស្រេច​ហើយ ទូលបង្គំ​នឹង​ច្រៀង អើ ទូលបង្គំ​នឹង​ច្រៀង​សរសើរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​! ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​ជា​ស្រេច​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ហើយ​ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទាំង​ស្រុង ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ឱ​អុលឡោះ​អើយ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ។

សូមមើលជំពូក



ទំនុកតម្កើង 57:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ ចិត្ត​គេ​បាន​មាំ‌មួន​ហើយ ដោយ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា


ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ


៙ ខ្ញុំ​បាន​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ ដែល​ទូលបង្គំ​ទូល‌អង្វរ


សូម​រក្សា​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់​សំរាប់​ចាប់​ទូលបង្គំ ហើយ​ពី​អស់​ទាំង​អង្គប់​របស់​ពួក​អ្នក ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផង


ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត‌ភ័យ​របស់​ខ្ញុំ


ដ្បិត​គេ​បាន​លាក់​អន្ទាក់​នៅ​ក្នុង​រណ្តៅ ដើម្បី​ចាប់​ទូលបង្គំ​ដោយ​ឥត​ហេតុ គេ​បាន​ជីក​រណ្តៅ​ទាក់​ព្រលឹង​ទូលបង្គំ ដោយ​ឥត​ហេតុ


សេចក្ដី​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​សេចក្ដី​ច្រឡោត​របស់​គេ នឹង​ចុះ​មក​លើ​ក្រយៅ​ក្បាល​គេ​ដែរ


ដូច្នេះ ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​នៅ​ទិស​ខាង​កើត​ដែរ គឺ​លើក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ស្រុក​ក្បែរ​សមុទ្រ


មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ‌ទ្រ


ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ