ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 57:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​ពីលើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ផ្ទៃ​មេឃ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សម្តែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​ឲ្យ​សិរី‌រុងរឿង របស់​ព្រះអង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ សូម​សំដែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដម របស់​ទ្រង់​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​ឲ្យ​សិរី‌រុង‌រឿង របស់​ទ្រង់​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក



ទំនុកតម្កើង 57:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស គឺ​សំរាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ


ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ដែល​ខ្ពស់​ប្រសើរ សិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់។


ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង ខ្ពស់​ជាង​ស្ថាន‌សួគ៌ ហើយ​ឲ្យ​សិរី‌ល្អ​ទ្រង់​បាន​នៅ​ពី​លើ​ផែនដី​ទាំង​មូល​ផង។


តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សើច​ឡក​ឲ្យ​គេ ទ្រង់​នឹង​ចំអក​ឲ្យ​ពួក​សាសន៍​ដទៃ​ទាំង​អស់​ផង


ដើម្បី​នឹង​បាញ់​ពី​ទី​កំបាំង ឲ្យ​ត្រូវ​មនុស្ស​គ្រប់​លក្ខណ៍ គេ​ស្រាប់​តែ​បាញ់​អ្នក​នោះ ឥត​ខ្លាច​អ្វី​សោះ


សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប‌ជានិច្ច សូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់ អាម៉ែនៗ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌នាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ ទ្រង់​បាន​ដំកល់​សិរី‌ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន‌សួគ៌


មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ។


មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។


ហើយ​នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ នៅ​កណ្តាល​ប្រជា‌ជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ទ្រង់​ខ្ពស់​វិសេស


ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប​វិញ នៅ​គ្រា​នោះមាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង


នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ​ទេ។


មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់


ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។


ព្រះ‌ទ្រង់​កំពុង​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន-បង្អង់-សិរី‌ល្អ​នៃ​ទ្រង់​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់


ប៉ុន្តែ អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា