ទំនុកតម្កើង 44:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយភ្លេចសេចក្ដីវេទនា នឹងសេចក្ដី ទុក្ខលំបាករបស់យើងខ្ញុំ ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយភ្លេចទុក្ខវេទនា និងការសង្កត់សង្កិនដល់យើងខ្ញុំដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ? ហេតុអ្វីបានជាព្រះអង្គភ្លេចទុក្ខវេទនា និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាព្រះអង្គពួន មិនទតមើលមកយើងខ្ញុំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ? អាល់គីតាប ហេតុអ្វីបានជាទ្រង់ពួន មិនមើលមកយើងខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់បំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ? |
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី ទុក្ខលំបាកដូច្នេះ
ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា
សូមទ្រង់រឭកឡើង ហើយតើនមកវិនិច្ឆ័យទូលបង្គំ ដោយយុត្តិធម៌ ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមវិនិច្ឆ័យរឿងក្តីនៃទូលបង្គំផង
៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ
ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃ សូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ
សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចជាកាលពីចាស់បុរាណ ក្នុងគ្រាដំណមនុស្សពីដើម តើមិនមែនទ្រង់ដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទំលុះសត្វសំបើមនោះទេឬអី
នោះទ្រង់មានបន្ទូលថា អញនឹងគេចមុខចេញពីគេ អញនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាដំណមនុស្សវៀចពេកណាស់ ជាកូនចៅដែលមិនមានសេចក្ដីស្មោះត្រង់សោះ