ចោទិយកថា 32:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 នោះទ្រង់មានបន្ទូលថា អញនឹងគេចមុខចេញពីគេ អញនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាដំណមនុស្សវៀចពេកណាស់ ជាកូនចៅដែលមិនមានសេចក្ដីស្មោះត្រង់សោះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ព្រះអង្គមានព្រះបន្ទូលថា "យើងនឹងគេចមុខចេញពីគេ យើងនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាតំណមនុស្សរឹងចចេស ជាកូនចៅដែលគ្មានចិត្តស្មោះត្រង់"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេឡើយ»។ សូមមើលជំពូកអាល់គីតាប20 អុលឡោះក៏មានបន្ទូលថា៖ «យើងលែងរវីរវល់នឹងពួកគេហើយ យើងមុខជាឃើញថា ពួកគេនឹងក្លាយទៅជាយ៉ាងណា។ ពួកគេជាមនុស្សពាល គ្មាននរណាអាចទុកចិត្តពួកគេបានឡើយ។ សូមមើលជំពូក |
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
ដ្បិតអញដឹងថា ក្រោយដែលអញបានស្លាប់ទៅ នោះឯងរាល់គ្នានឹងបង្ខូចខ្លួនអស់រលីងទៅ ហើយនឹងងាកបែរចេញពីផ្លូវដែលអញបានបង្គាប់ដល់ឯង ដូច្នេះនៅថ្ងៃជាន់ក្រោយ នឹងមានសេចក្ដីអាក្រក់ធ្លាក់មកលើឯងរាល់គ្នា ដោយព្រោះឯងរាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ាប៉ុណ្ណោះ គឺជាការដែលបណ្តាលឲ្យទ្រង់មានសេចក្ដីខ្ញាល់ ដោយដៃឯងធ្វើយ៉ាងនោះ។