បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្ដីខ្មាស ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ
ទំនុកតម្កើង 44:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ ហើយពួកខ្មាំងសត្រូវ នឹងពួកអ្នកដែលសងសឹងផង។ ព្រះគម្ពីរខ្មែរសាកល ដោយសារតែសំឡេងរបស់អ្នកដែលត្មះតិះដៀល និងអ្នកដែលជេរប្រមាថ ដោយសារតែវត្តមានរបស់ខ្មាំងសត្រូវ និងអ្នកសងសឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះសំឡេងរបស់ពួកអ្នក ដែលប្រមាថមើលងាយ នៅចំពោះខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។ អាល់គីតាប នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។ |
បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្ដីខ្មាស ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ
ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ ដល់កាលណា តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ
ឱព្រះអម្ចាស់អើយ ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលដល់ទ្រង់ នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរ ដោយសារមាត់កូនក្មេង នឹងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់ ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បានស្ងៀមនៅ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមទ្រង់បើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានចាត់គេមកប្រកួត នឹងព្រះដ៏មានព្រះជន្មរស់នៅ