Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 10:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 បើ​ទូលបង្គំ​អាក្រក់​មែន នោះ​វរ‌ហើយ តែ​បើ​សុចរិត​វិញ នោះ​ក៏​មិន​បាន​ងើប​ក្បាល​ឡើង​ដែរ ដោយ​មាន​ពេញ​ជា​សេចក្ដី​ខ្មាស ហើយ​មើល​តែ​សេចក្ដី​វេទនា​របស់​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បើ​ទូល‌បង្គំ​អាក្រក់​មែន នោះ​វរ​ហើយ តែ​បើ​សុចរិត​វិញ នោះ​ក៏​មិន​បាន​ងើប​ក្បាល​ឡើង​ដែរ ដោយ​មាន​ពេញ​ជា​សេចក្ដី​ខ្មាស ហើយ​មើល​តែ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប្រសិន​បើ​ទូលបង្គំ​មាន​ទោស នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ទូលបង្គំ​សុចរិត នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ទូលបង្គំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប្រសិន​បើ​ខ្ញុំ​មាន​ទោស នោះ​ខ្ញុំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ខ្ញុំ​សុចរិត នោះ​ក៏​ខ្ញុំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ខ្ញុំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។

សូមមើលជំពូក ចម្លង




យ៉ូប 10:15
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ជ្រាប​ហើយ​ថា ទូលបង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន


កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្ដី​តក់‌ស្លុត ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ


ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ទ្រង់ បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារណា នោះ​ខ្ញុំ​ខ្លាច​ទ្រង់​ណាស់


សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ​បាន​រាប់​ជា​ទុច្ចរិត​ផង


សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ អើ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ


បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។


ឯ​ខ្ញុំ សូម្បី​បើ​ខ្ញុំ​បាន​សុចរិត គង់​តែ​មិន​ហ៊ាន​ទូល​ឆ្លើយ​ដល់​ទ្រង់​ផង ខ្ញុំ​នឹង​អង្វរ​ដល់​ចៅ‌ក្រម​នៃ​ខ្ញុំ​វិញ


ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះខ្ញុំ​នឹង​នឿយ‌ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី


៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ


សូម​ពិនិត្យ​មើល​សេចក្ដី​វេទនា នឹង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូលបង្គំ ហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូលបង្គំ​ផង


ដោយ​ព្រោះ​សំឡេង​នៃ​ពួក​អ្នក​ដែល​ប្រមាថ​មើល‌ងាយ ហើយ​ពួក​ខ្មាំង​សត្រូវ នឹង​ពួក​អ្នក​ដែល​សង​សឹង​ផង។


សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន‌ខ្មាស ដើម្បី​ឲ្យ​គេ​បាន​ស្វែង​រក​ព្រះ‌នាម​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ


៙ ពួក​មនុស្ស​អាក្រក់ នឹង​ត្រូវ​បំបែរ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ​បង់


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ


វេទនា​ដល់​មនុស្ស​អាក្រក់ គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ


នោះ​ខ្ញុំ​ពោល​ថា វរ‌ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្តាល​បណ្តា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់ មាន​សេចក្ដី​វេទនា ចិត្ត​ខ្ញុំ​ម្ចាស់​ទុរន់‌ទុរា ចិត្ត​ខ្ញុំ​ម្ចាស់​ក្រឡាប់​ចុះ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ម្ចាស់​បាន​បះ‌បោរ​ជា​ខ្លាំង​ហើយ នៅ​ខាង​ក្រៅ​ដាវ​បង្អត់​បង់ ហើយ​នៅ​ឯ​ផ្ទះ​ក៏​មាន​ដូច​ជា​សេចក្ដី​ស្លាប់​ដែរ


គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្ដី​សុចរិត នឹង​សេចក្ដី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ នឹង​មនុស្ស​ដែល​មិន​គោរព​ផង។


ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម