ទំនុកតម្កើង 44:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ ក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំមិនបានភ្លេចព្រះអង្គទេ ហើយក៏មិនបានក្បត់សម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ៙ ការទាំងអស់នេះបានធ្លាក់មកលើយើងខ្ញុំ ប៉ុន្តែ យើងខ្ញុំមិនបានភ្លេចព្រះអង្គឡើយ ក៏មិនបានក្បត់នឹងសេចក្ដីសញ្ញា របស់ព្រះអង្គដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ឱព្រះអម្ចាស់អើយ ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ ទោះបីយើងខ្ញុំពុំបានបំភ្លេចព្រះអង្គ ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង សម្ពន្ធមេត្រីជាមួយព្រះអង្គក៏ដោយ។ សូមមើលជំពូកអាល់គីតាប17 ឱអុលឡោះតាអាឡាអើយ ហេតុការណ៍ទាំងនេះកើតមានចំពោះយើងខ្ញុំ ទោះបីយើងខ្ញុំពុំបានបំភ្លេចទ្រង់ ហើយទោះបីយើងខ្ញុំពុំបានផ្ដាច់ចំណង សម្ពន្ធមេត្រីជាមួយទ្រង់ក៏ដោយ។ សូមមើលជំពូក |
សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ