ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស ចំពោះព្រលឹងគេ។
ទំនុកតម្កើង 16:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។ អាល់គីតាប ខ្ញុំនឹកដល់អុលឡោះតាអាឡា ដែលស្ថិតនៅខាងមុខខ្ញុំជានិច្ច ដោយទ្រង់នៅខាងស្តាំខ្ញុំ ខ្ញុំនឹងមិនភ័យខ្លាចសោះឡើយ។ |
ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស ចំពោះព្រលឹងគេ។
ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់
ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក។
បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូក ទាស់នឹងមនុស្សឥតមានទោស អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនត្រូវរង្គើឡើយ។
ព្រះហស្តទ្រង់នឹងស្វែងរក ទាល់តែឃើញអស់ទាំង ខ្មាំងសត្រូវរបស់ទ្រង់ ព្រះហស្តស្តាំទ្រង់នឹងរកឃើញអស់អ្នកណាដែលស្អប់ទ្រង់ដែរ
តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សំឡាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ
គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
សេចក្ដីសង្គ្រោះ នឹងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកំឡាំងខ្ញុំ នឹងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ
ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។
ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ