Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 121:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​ជា​អ្នក​ថែរក្សា​អ្នក ព្រះយេហូវ៉ា​ជា​ម្លប់​របស់អ្នក​នៅ​ខាងស្ដាំ​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌យេហូវ៉ា​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​អ្នក ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​អ្នក អុលឡោះ‌តាអាឡា​នៅ​ខាង​ស្តាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 121:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​ឈរ​នៅ​ខាង​ស្តាំ​នៃ​មនុស្ស​កំសត់​ទុគ៌ត ដើម្បី​នឹង​ជួយ​ឲ្យ​រួច​ពី​ពួក​អ្នក​ដែល​ប្រកាន់​ទោស ចំពោះ​ព្រលឹង​គេ។


ទូលបង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ


អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។


នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ


ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់‌ក្រ គឺ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​ជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង


ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ


ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម