រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង
ទំនុកតម្កើង 16:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃ នោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ ទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ទុក្ខព្រួយរបស់ពួកអ្នកដែលប្រញាប់តាមព្រះដទៃនឹងកើនឡើង; ទូលបង្គំនឹងមិនច្រូចឈាមជាតង្វាយច្រូចរបស់ពួកគេនោះឡើយ ក៏មិនលើកយកឈ្មោះរបស់ព្រះទាំងនោះលើបបូរមាត់ទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយទូលបង្គំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ អាល់គីតាប រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ខ្ញុំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយខ្ញុំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ |
រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង
ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា នោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន
សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់ មានសេចក្ដីខ្មាស គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មាន នែ ព្រះទាំងឡាយ ចូរថ្វាយបង្គំដល់ទ្រង់ចុះ
ត្រូវឲ្យប្រយ័ត នឹងកាន់តាមអស់ទាំងសេចក្ដីដែលអញបានប្រាប់ដល់ឯងរាល់គ្នា ហើយកុំឲ្យចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏កុំឲ្យឮចេញពីមាត់ឯងរាល់គ្នាឲ្យសោះ។
ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច នឹងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី
តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា
អ្នកណាដែលសំឡាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយដង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អើ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយ ចំពោះការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ
គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើងឡើង ហើយពួកស្រីៗគេច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចដង្វាយថ្វាយដល់ព្រះឯទៀតផង ជាការដែលបណ្តាលឲ្យអញខឹងក្តៅ
ឯដង្វាយម្សៅដែលសំរាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយដង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង
កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់
ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ