Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 16:4 - ព្រះគម្ពីរខ្មែរសាកល

4 ទុក្ខព្រួយ​របស់ពួកអ្នក​ដែល​ប្រញាប់តាម​ព្រះ​ដទៃ​នឹង​កើនឡើង​; ទូលបង្គំ​នឹង​មិន​ច្រូច​ឈាមជាតង្វាយច្រូច​របស់ពួកគេ​នោះ​ឡើយ ក៏​មិន​លើកយក​ឈ្មោះ​របស់​ព្រះទាំងនោះ​លើ​បបូរមាត់​ទូលបង្គំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រីឯអស់​អ្នក​ដែល​បែរ​ទៅ​តាម​ព្រះ​ដទៃ ទុក្ខ​លំបាក​របស់​គេកាន់​តែ​កើន​ឡើង ទូល‌បង្គំ​មិន​ព្រម​ច្រួច​ឈាម ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូល‌បង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត ទូលបង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ ជា​មួយ​ពួក​គេ​ឡើយ ហើយ​ទូលបង្គំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ រួម​ជា​មួយ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​ពួក​អ្នក​ដែល​អាល័យ​តែ​តាម​ព្រះ​ដទៃ នោះ​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដល់​គេ ទូលបង្គំ​មិន​ព្រម​ច្រួច​ឈាម​ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត ខ្ញុំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ ជា​មួយ​ពួក​គេ​ឡើយ ហើយ​ខ្ញុំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ រួម​ជា​មួយ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 16:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​បញ្ឈរ​បង្គោល​មួយ​នៅ​កន្លែង​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់ គឺ​បង្គោល​ថ្ម​មួយ ហើយ​គាត់​ក៏​ច្រូច​តង្វាយច្រូច​លើ​វា ព្រមទាំង​ចាក់​ប្រេង​លើ​វា​ផង​។


ទុក្ខសោក​របស់​មនុស្ស​អាក្រក់​មាន​ច្រើន ប៉ុន្តែ​ចំពោះ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ព័ទ្ធជុំវិញ​គេ​។


សូមឲ្យ​អស់អ្នក​ដែល​បម្រើ​រូបឆ្លាក់ គឺ​ពួកអ្នកដែល​អួត​ខ្លួន​ដោយ​អាង​រូបបដិមាករឥតប្រយោជន៍​ទាំងនោះ​បាន​អាម៉ាស់មុខ​; ព្រះ​ទាំងអស់​អើយ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​!


ថ្ម​រលីង​នៅកណ្ដាល​ជ្រលងភ្នំ​ជា​ចំណែក​របស់អ្នក ថ្មទាំងនោះ​ជា​វាសនា​របស់អ្នក​! មែនហើយ អ្នក​បាន​ច្រូច​តង្វាយច្រូច ព្រមទាំង​ថ្វាយ​តង្វាយធញ្ញជាតិ​ដល់​ថ្មទាំងនោះ​ផង​។ តើ​ឲ្យ​យើង​បាន​កម្សាន្តចិត្ត​ដោយ​ការទាំងនេះ​ឬ​?


រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


រីឯ​អ្នកដែល​សម្លាប់​គោបា ប្រៀបដូចជា​អ្នកដែល​វាយសម្លាប់​មនុស្ស​; អ្នកដែល​ថ្វាយ​កូនចៀម​ជាយញ្ញបូជា ប្រៀបដូចជា​អ្នកដែល​បំបាក់ក​ឆ្កែ​; អ្នកដែល​ថ្វាយ​តង្វាយធញ្ញជាតិ ប្រៀបដូចជា​អ្នកដែល​ថ្វាយ​ឈាម​ជ្រូក​; អ្នកដែល​ដុត​កំញាន​ធ្វើជាតង្វាយរំលឹក ប្រៀបដូចជា​អ្នកដែល​ឲ្យពរ​រូបបដិមាករ​; អ្នកទាំងនោះ​បាន​ជ្រើសរើស​ផ្លូវ​របស់ខ្លួន ហើយ​ព្រលឹង​របស់ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីគួរឲ្យស្អប់ខ្ពើម​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម