លោកុប្បត្តិ 35:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 យ៉ាកុបក៏បញ្ឈរបង្គោលមួយនៅកន្លែងដែលព្រះអង្គមានបន្ទូលនឹងគាត់ គឺបង្គោលថ្មមួយ ហើយគាត់ក៏ច្រូចតង្វាយច្រូចលើវា ព្រមទាំងចាក់ប្រេងលើវាផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 លោកយ៉ាកុបបានយកថ្មមួយមកដាក់បញ្ឈរ នៅត្រង់កន្លែងដែលព្រះអង្គមានព្រះបន្ទូលជាមួយលោក ហើយលោកក៏បានច្រួចតង្វាយ និងចាក់ប្រេងពីលើថ្មនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។ សូមមើលជំពូកអាល់គីតាប14 យ៉ាកកូបបានបញ្ឈរថ្មមួយជាបង្គោល នៅត្រង់កន្លែងដែលអុលឡោះមានបន្ទូលមកគាត់ហើយគាត់ក៏បានច្រួចទឹកទំពំាងបាយជូរ និងចាក់ប្រេងពីលើថ្មនោះ ទុកជាជំនូន។ សូមមើលជំពូក |