ទំនុកតម្កើង 16:4 - អាល់គីតាប4 រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ខ្ញុំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយខ្ញុំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ទុក្ខព្រួយរបស់ពួកអ្នកដែលប្រញាប់តាមព្រះដទៃនឹងកើនឡើង; ទូលបង្គំនឹងមិនច្រូចឈាមជាតង្វាយច្រូចរបស់ពួកគេនោះឡើយ ក៏មិនលើកយកឈ្មោះរបស់ព្រះទាំងនោះលើបបូរមាត់ទូលបង្គំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 រីឯអស់អ្នកដែលងាកទៅថ្វាយបង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយទូលបង្គំក៏នឹងមិនថ្វាយបង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃ នោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ ទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំផង សូមមើលជំពូក |
រីឯអ្នកដែលយកគោមកធ្វើជាគូរបាន នោះដូចជាបានសម្លាប់មនុស្ស អ្នកដែលយកចៀមមកធ្វើគូរបាន នោះដូចជាបានវាយបំបាក់កឆ្កែ អ្នកដែលយកជំនូនមកជូន នោះដូចជាបានយកជំនូននេះជាឈាមជ្រូក អ្នកដែលដុតគ្រឿងក្រអូប នោះដូចជាបានថ្វាយបង្គំព្រះក្លែងក្លាយ គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម ការយល់ឃើញរបស់ខ្លួន ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម