ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ នឹងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ
ទំនុកតម្កើង 147:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានហិមៈមក ឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផែះ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានព្រិលដូចជារោមចៀម ព្រះអង្គបាចសន្សើមកកដូចជាផេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស ដូចរោមចៀម ព្រះអង្គបាចសាចសន្សើម កកដូចផេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស អាល់គីតាប ទ្រង់ធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ទ្រង់ធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស |
ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ នឹងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ
អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា