Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​ទ្រង់​បង្គាប់​ដល់​ហិមៈ​ថា ចូរ​ធ្លាក់​ទៅ​លើ​ផែនដី ក៏​បង្គាប់​ដល់​ភ្លៀង​១​មេ នឹង​ភ្លៀង​ធំ​របស់​ទ្រង់​យ៉ាង​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​ព្រះ‌អង្គ​បង្គាប់​ដល់​ហិមៈ​ថា "ចូរ​ធ្លាក់​ទៅ​លើ​ផែនដី" ក៏​បង្គាប់​ដល់​ភ្លៀង​មួយ​មេ និង​ភ្លៀង​ធំ​របស់​ព្រះ‌អង្គ​យ៉ាង​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទ្រង់​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ទ្រង់​បង្គាប់​ឲ្យ​ភ្លៀង​ទាំង​មេៗ​បង្អុរ​ចុះ​មក។

សូមមើលជំពូក ចម្លង




យ៉ូប 37:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែបណ្តាជន​នេះ​មាន​គ្នា​ច្រើន​ណាស់ ហើយ​នេះ​ជា​រដូវ​ភ្លៀង​ច្រើន​ផង យើង​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​ពុំ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​ដែល​សំរេច​បាន​ក្នុង​១​ថ្ងៃ ឬ​២​ថ្ងៃ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​សន្ធឹក ក្នុង​ដំណើរ​នេះ​ហើយ


ដូច្នេះ ពួក​យូដា នឹង​បេន‌យ៉ាមីន ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ក្នុង​កំណត់​៣​ថ្ងៃ​នោះ គឺ​ត្រូវ​ជា​ថ្ងៃ​២០ ខែ​មិគសិរ ឯ​មនុស្ស​ទាំង​នោះ​គេ​អង្គុយ​ត្រង់​ទី‌ធ្លា នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ញ័រដោយ​ព្រោះ​ដំណើរ​នោះ ហើយ​ដោយ​ព្រោះ​ភ្លៀង​ធំ​ផង


ក្នុង​កាល​ដែល​ទ្រង់​បាន​ដាក់​កំរិត​ដល់​ទឹក​ភ្លៀង ហើយ​ឲ្យ​មាន​ផ្លូវ​សំរាប់​ផ្លេក‌បន្ទោរ​នៃ​ផ្គរ‌លាន់


គឺ​ទ្រង់​ដែល​ជក់​ទឹក​ទៅ​លើ ឲ្យ​ប្រែ​ជា​ចំហាយ រួច​ទំលាក់​ជា​ភ្លៀង​វិញ


តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រិល


ទ្រង់​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ


អស់​ទាំង​ភ្លើង នឹង​ព្រិល ហិមៈ នឹង​ចំហាយ​ទឹក ទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់


មនុស្ស​ក្រ​ដែល​ពាន​លើ​មនុស្ស​កំសត់​ទុគ៌ត នោះ​ធៀប​ដូច​ជា​ភ្លៀង​យ៉ាង​ខ្លាំង ដែល​បោស​រំលីង​មិន​ឲ្យ​មាន​អាហារ​សល់​ឡើយ។


ចូរ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បូក​ដោយ​ល្បាប់​នោះ​ថា កំផែង​នោះ​នឹង​រលំ​ទៅ ដោយ​មាន​ភ្លៀង​រំលា ហើយ​ឯង ឱ​គ្រាប់​ព្រិល​យ៉ាង​ធំ​អើយ ឯង​នឹង​ធ្លាក់​មក ក៏​នឹង​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​រលំ​កំផែង​ទៅ


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​នឹង​មាន​ភ្លៀង​រំលា​ដោយ​សេចក្ដី​កំហឹង​របស់​អញ ព្រម​ទាំង​គ្រាប់​ព្រិល​យ៉ាង​ធំ ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ដើម្បី​នឹង​បំផ្លាញ​បង់


ឯ​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​ជីវិត​ទាំង‌ឡាយ ឲ្យ​នៅ​ផែនដី ក៏​តែង‌តែ​បង្គាប់​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ទ្រង់​ព្រះ‌នាម​ជា«ព្រះ‌យេហូវ៉ា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម