ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចំបាំង រហូតដល់ដើមដៃទូលបង្គំ មានកំឡាំងនឹងដំឡើងធ្នូលង្ហិនបាន
ទំនុកតម្កើង 144:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាថ្មដារបស់ខ្ញុំ ជាព្រះអង្គដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់សង្គ្រាម ក៏បង្វឹកម្រាមដៃរបស់ខ្ញុំសម្រាប់ចម្បាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងព្រះអម្ចាស់ ដែលជាថ្មដារបស់ខ្ញុំ ព្រះអង្គបង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ អាល់គីតាប សូមលើកតម្កើងអុលឡោះតាអាឡា ដែលជាថ្មដារបស់ខ្ញុំ ទ្រង់បង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ |
ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យជំនាញក្នុងការចំបាំង រហូតដល់ដើមដៃទូលបង្គំ មានកំឡាំងនឹងដំឡើងធ្នូលង្ហិនបាន
រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង
ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ។
ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេ ហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា
៙ ទ្រង់បានប្រទានខែល ជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំ ហើយសេចក្ដីស្រទន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
ដោយពឹងដល់ព្រះនោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ របស់យើងខ្ញុំបង់។
សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបាន ទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយ ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។
មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច
សេចក្ដីសុចរិត នឹងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ
ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ