ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 115:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​មាន​ទំនង​អ្វី​ឲ្យ​ពួក​សាសន៍​ដទៃ​សួរ​ថា តើ​ព្រះ​គេ​នៅ​ឯ​ណា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​អ្វី​បាន​ជា​សាសន៍នានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា: «ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។

សូមមើលជំពូក

អាល់គីតាប

ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា: «អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ​នៅ​ឯ​ណា?»។

សូមមើលជំពូក



ទំនុកតម្កើង 115:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា


ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។


ទឹក​ភ្នែក​របស់​ទូលបង្គំ​ជា​អាហារ​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កំពុង​ដែល​គេ​សួរ​មក​ទូលបង្គំ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា។


៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ


តើ​គួរ​គប្បី​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​សួរ​ថា ព្រះ​របស់​គេ​នៅ​ឯ​ណា​ឬ​អី សូម​ឲ្យ​ការ​សង‌សឹក​ចំពោះ​ឈាម​នៃ​ពួក​អ្នក​បំរើ​ទ្រង់ ដែល​ត្រូវ​កំចាយ​នោះ បាន​ស្គាល់​ច្បាស់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ​ផង


ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ


ត្រូវ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា បាន​យំ​នៅ​ត្រង់​កណ្តាល​បាំង‌សាច នឹង​អាសនា ត្រូវ​ឲ្យ​គេ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ដល់​រាស្ត្រ​ទ្រង់​ផង សូម​កុំ​ប្រគល់​មរដក​របស់​ទ្រង់​ទៅ ឲ្យ​ត្រូវ​គេ​ត្មះ‌តិះដៀល ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​បាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា។