ទំនុកតម្កើង 115:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ហេតុអ្វីបានជាសាសន៍នានាពោលថា «តើព្រះរបស់ពួកគេនៅឯណា?» សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ហេតុអ្វីបានជាប្រជាជាតិនានានិយាយថា៖ “ព្រះរបស់ពួកគេនៅឯណា” ដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា: «ព្រះរបស់ពួកគេនៅឯណា?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 តើមានទំនងអ្វីឲ្យពួកសាសន៍ដទៃសួរថា តើព្រះគេនៅឯណា សូមមើលជំពូកអាល់គីតាប2 ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា: «អុលឡោះជាម្ចាស់របស់ពួកគេនៅឯណា?»។ សូមមើលជំពូក |
ហេតុអ្វីបានជាព្រះអង្គបើកឱកាសឲ្យសាសន៍អេស៊ីព្ទពោលថា "ព្រះអង្គបាននាំពួកគេចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ហើយបំផ្លាញគេឲ្យអស់ពីផែនដី"ដូច្នេះ? សូមព្រះអង្គបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គ ហើយប្រែព្រះហឫទ័យ ដែលព្រះអង្គបានគិតធ្វើឲ្យប្រជារាស្ត្រព្រះអង្គអន្តរាយនោះទៅ។
ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?