ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។
២ កូរិនថូស 9:4 - ព្រះគម្ពីរខ្មែរសាកល ក្រែងលោប្រសិនបើមានអ្នកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់រៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏អាម៉ាស់មុខដែរ ដោយសារបានទុកចិត្តដូច្នេះ។ Khmer Christian Bible ក្រែងលោ បើសិនជាមានពួកអ្នកស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញអ្នករាល់គ្នាមិនបានត្រៀម នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងដែលមានការទុកចិត្ដនេះក៏មានសេចក្ដីខ្មាសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែប្រសិនបើមានអ្នកស្រុកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់បានរៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏នឹងត្រូវអាម៉ាស់ដែរ ដ្បិតយើងទុកចិត្តអ្នករាល់គ្នាជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបងប្អូនខ្លាំងពេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងមានពួកស្រុកម៉ាសេដូនមកជាមួយនឹងខ្ញុំវេលាណា មិនឃើញអ្នករាល់គ្នាបានរៀបចំទេ នោះមិនចាំថាតែអ្នករាល់គ្នានឹងខ្មាសប៉ុណ្ណោះ គឺយើងខ្ញុំក៏នឹងខ្មាសពីសេចក្ដីអំនួត ដែលយើងខ្ញុំអួត ដោយទុកចិត្តនឹងអ្នករាល់គ្នាថែមទៀតផង អាល់គីតាប ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។ |
ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។
រាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុកដោយឡែកពីអ្វីដែលខ្លួនឯងបានសន្សំ តាមដែលបានចំណេញ ដើម្បីកុំឲ្យមានការប្រមូលតង្វាយនៅពេលខ្ញុំមកដល់ឡើយ។
អ្វីដែលខ្ញុំនិយាយនេះ មិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាតាមភាពឆោតល្ងង់វិញ ក្នុងការអួតអាងអំពីទំនុកចិត្តនេះ។
ដូច្នេះ ចូរបង្ហាញដល់ពួកគេនៅចំពោះក្រុមជំនុំ នូវភស្តុតាងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនភាពរបស់យើងអំពីអ្នករាល់គ្នា៕
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
ខ្ញុំ ប៉ូល សូមសរសេរដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងវិញ——ខ្ញុំមិនបាច់រំលើកថាអ្នកក៏ជំពាក់ខ្ញុំដែរ សូម្បីតែខ្លួនអ្នកផ្ទាល់!