Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 9:3 - ព្រះគម្ពីរខ្មែរសាកល

3 យ៉ាងណាមិញ ខ្ញុំ​បាន​ចាត់​បងប្អូន​ឲ្យទៅ ដើម្បីកុំឲ្យ​អំនួត​របស់យើង​អំពី​អ្នករាល់គ្នា ទៅជាឥតប្រយោជន៍​ក្នុង​រឿង​នេះ​ឡើយ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀបចំ​ជាស្រេច ដូចដែល​ខ្ញុំ​បាន​និយាយ​មែន

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ខ្ញុំ​បាន​ចាត់​បងប្អូន​ទាំង​នោះ​ឲ្យ​មក​ ដើម្បី​កុំ​ឲ្យ​មោទនភាព​របស់​យើង​អំពី​អ្នក​រាល់គ្នា​ត្រង់​ចំនុច​នេះ​ត្រលប់​ជា​ឥត​ប្រយោជន៍​ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រៀម​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មែន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​បាន​ចាត់​ពួក​បង‌ប្អូន​នោះ​មក ដើម្បី​កុំ​ឲ្យ​អំនួត​ដែល​យើង​អួត​ពី​អ្នក​រាល់​គ្នា ត្រង់​ចំណុច​នេះ ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប​ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​បាន​ចាត់​ពួក​បងប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បងប្អូន​ពិត​ជា​រៀបចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀបចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​បាន​ចាត់​ពួក​បង​ប្អូន​ខ្លះ​មក ដើម្បី​ឲ្យ​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ត្រង់​ចំណុច​នេះ មិន​មែន​ខុស​ទេ គឺ​បង​ប្អូន​ពិត​ជា​រៀប‌ចំ​ខ្លួន​ជា​ស្រេច​ដូច​ខ្ញុំ​និយាយ​មែន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 9:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។


ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។


ដូច្នេះ ដូចដែល​ទីតុស​បាន​ចាប់ផ្ដើម​ធ្វើ​ការងារសប្បុរសធម៌​នេះ​យ៉ាងណា យើង​ក៏​ជំរុញ​គាត់​ឲ្យ​បង្ហើយ​យ៉ាងនោះ នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ​។


ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម