ផ្ទុយទៅវិញ ដោយសារខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ចិត្តរបស់អ្នករាល់គ្នាបានពេញដោយទុក្ខព្រួយ។
២ កូរិនថូស 7:8 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តដោយសំបុត្រនោះក៏ដោយ ក៏ខ្ញុំមិនស្ដាយក្រោយដែរ; ហើយទោះបីជាខ្ញុំបានស្ដាយក្រោយ ដោយឃើញថាសំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត សូម្បីតែមួយរយៈក៏ដោយ Khmer Christian Bible បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដដោយសារសំបុត្រនោះ ខ្ញុំមិនស្ដាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថា សំបុត្រនេះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដតែមួយរយៈពេលប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសារសំបុត្ររបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនស្តាយក្រោយដែរ (ទោះជាខ្ញុំបានស្តាយក្រោយមែនក៏ដោយ) ព្រោះខ្ញុំយល់ឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដែលសូម្បីតែមួយគ្រាមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្តមួយគ្រាមែន) ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសំបុត្រនោះ ខ្ញុំក៏មិនស្តាយដែរ ទោះបើបានស្តាយពីមុនក៏មែន ព្រោះខ្ញុំឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយ សូម្បីតែ១ភ្លែតក៏មែន អាល់គីតាប ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ដ ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្ដមួយគ្រាមែន) |
ផ្ទុយទៅវិញ ដោយសារខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ចិត្តរបស់អ្នករាល់គ្នាបានពេញដោយទុក្ខព្រួយ។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ដ្បិតមើល៍! ការដែលអ្នករាល់គ្នាព្រួយចិត្តស្របតាមព្រះដូច្នេះឯង បានបង្កើតចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និងការដាក់ទោសក្នុងអ្នករាល់គ្នាដល់ម្ល៉េះ! ក្នុងគ្រប់ជំពូក អ្នករាល់គ្នាបានបញ្ជាក់ថាខ្លួនឯងបរិសុទ្ធចំពោះរឿងនេះ។
ដូច្នេះ ទោះបីជាខ្ញុំបានសរសេរមកអ្នករាល់គ្នាក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬដើម្បីអ្នកដែលរងការអយុត្តិធម៌នោះទេ គឺដើម្បីឲ្យចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាចំពោះយើង ត្រូវបានបញ្ជាក់ឲ្យច្បាស់ដល់អ្នករាល់គ្នានៅចំពោះព្រះ។
ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស
មិនគ្រាន់តែដោយការមកដល់របស់គាត់ប៉ុណ្ណោះទេ គឺថែមទាំងដោយការកម្សាន្តចិត្តដែលគាត់ទទួលពីអ្នករាល់គ្នាដែរ នៅពេលគាត់បានប្រាប់យើងអំពីការនឹករលឹករបស់អ្នករាល់គ្នា អំពីទុក្ខព្រួយរបស់អ្នករាល់គ្នា និងអំពីចិត្តឆេះឆួលរបស់អ្នករាល់គ្នាចំពោះខ្ញុំ ធ្វើឲ្យខ្ញុំអរសប្បាយកាន់តែខ្លាំងឡើង។
ក៏ឥឡូវនេះខ្ញុំអរសប្បាយ មិនមែនដោយព្រោះអ្នករាល់គ្នាព្រួយចិត្តទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយចិត្តរហូតដល់ការកែប្រែចិត្តវិញ។ ដ្បិតអ្នករាល់គ្នាបានព្រួយចិត្តស្របតាមព្រះ ដូច្នេះអ្នករាល់គ្នាមិនបានខាតបង់អ្វីដោយសារតែយើងឡើយ។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។