Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:8 - អាល់គីតាប

8 ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ​មួយ​គ្រា​មែន)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ទោះបីជា​ខ្ញុំ​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ដោយ​សំបុត្រ​នោះ​ក៏ដោយ ក៏​ខ្ញុំ​មិន​ស្ដាយក្រោយ​ដែរ​; ហើយ​ទោះបីជា​ខ្ញុំ​បាន​ស្ដាយក្រោយ ដោយ​ឃើញ​ថា​សំបុត្រ​នោះ​បាន​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត សូម្បីតែ​មួយរយៈ​ក៏ដោយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ​បើខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ដោយសារ​សំបុត្រ​នោះ​ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ ទោះបី​ខ្ញុំ​ស្ដាយ​ក្រោយ​ក៏ដោយ​ ដោយ​ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ សំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សារ​សំបុត្រ​របស់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​មិន​ស្តាយក្រោយ​ដែរ (ទោះ​ជា​ខ្ញុំ​បាន​ស្តាយក្រោយ​មែន​ក៏​ដោយ) ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដែល​សូម្បី​តែ​មួយ​គ្រា​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ក្នុង​សំបុត្រ​នេះ ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត ក៏​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ស្ដាយ​ក្រោយ (ដ្បិត​ខ្ញុំ​យល់​ថា សំបុត្រ​នេះ​នឹង​នាំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​មួយ​គ្រា​មែន)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដោយ​សំបុត្រ​នោះ ខ្ញុំ​ក៏​មិន​ស្តាយ​ដែរ ទោះ​បើ​បាន​ស្តាយ​ពី​មុន​ក៏​មែន ព្រោះ​ខ្ញុំ​ឃើញ​ថា សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ សូម្បី​តែ​១​ភ្លែត​ក៏​មែន

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​ទ្រង់​ដាក់​ទោស​ក្ដី ទ្រង់​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ចិត្ត​សប្បុរស​របស់​ទ្រង់ ធំ​ពន់​ពេក​ក្រៃ។


ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ដ​ខ្លាំង​ណាស់។


អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។


សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​អុលឡោះ​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បង​ប្អូន​យ៉ាង​ណា គឺ​បង​ប្អូន​មាន​ចិត្ដ​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បង​ប្អូន​ចេះ​សុំ​ទោស​ទាស់​ចិត្ដ​នឹង​អំពើ​អាក្រក់ មាន​ចិត្ដ​គោរព​កោត​ខ្លាច មាន​ចិត្ដ​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ដ​ឈឺ​ឆ្អាល ហើយ​បង​ប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា បង​ប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។


ដូច្នេះ ហេតុ​ដែល​ខ្ញុំ​សរសេរ​មក​បង​ប្អូន មិន​មែន​មក​ពី​គិត​ដល់​អ្នក​ប្រព្រឹត្ដ​អាក្រក់ ឬ​គិត​ដល់​អ្នក​ដែល​រង​នូវ​អំពើ​អាក្រក់​នោះ​ឡើយ ខ្ញុំ​សរសេរ​មក​ដើម្បី​ឲ្យ​បង​ប្អូន​មាន​ឱកាស​បង្ហាញ​ទឹក​ចិត្ដ​ខ្នះ‌ខ្នែង​របស់​បង​ប្អូន​ចំពោះ​យើង នៅ​មុខ​អុលឡោះ។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់‌ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។


យើង​ធូរ​ចិត្ដ មិន​មែន​ត្រឹម​តែ​បាន​លោក​ទីតុស​ទៅ​ដល់​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​បង​ប្អូន​បាន​សំរាល​ទុក្ខ​គាត់​ផង​ដែរ។ គាត់​បាន​នាំ​ដំណឹង​មក​ថា បង​ប្អូន​មាន​ចិត្ដ​ចង់​ជួប​ខ្ញុំ​យ៉ាង​ខ្លាំង បង​ប្អូន​បង្ហូរ​ទឹក​ភ្នែក​ព្រម​ទាំង​ឈឺ​ឆ្អាល​នឹង​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​រឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។


ក៏​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​នេះ ខ្ញុំ​សប្បាយ មិន​មែន​មក​ពី​បង​ប្អូន​ព្រួយ​ចិត្ដ​នោះ​ទេ គឺ​មក​ពី​ដឹង​ថា ទុក្ខ​ព្រួយ​នឹង​នាំ​ឲ្យ​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ដ្បិត​បង​ប្អូន​ព្រួយ​ចិត្ដ​ដូច្នេះ ស្រប​តាម​អុលឡោះ។ ហេតុ​នេះ យើង​ពុំ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ខូច​ខាត​អ្វី​ឡើយ។


យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ដ​ក្លាហាន​ហើយ​កែ​ប្រែ​ចិត្ដ​គំនិត​ឡើង!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម