ប៉ុន្តែអារក្សប្រភេទនេះមិនចេញទេ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ”។
២ កូរិនថូស 11:27 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំធ្វើការនឿយហត់ទាំងលំបាក អត់ងងុយជាញឹកញាប់ ទាំងស្រេកទាំងឃ្លាន អត់អាហារជាញឹកញាប់ រងភាពរងា និងភាពអាក្រាត។ Khmer Christian Bible ទាំងមានការនឿយហត់ និងលំបាក អត់ងងុយជាញឹកញាប់ ស្រេកឃ្លាន តមអាហារជាញឹកញាប់ រងា និងនៅអាក្រាតទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំត្រូវធ្វើការទាំងនឿយលំបាក ត្រូវអត់ងងុយជាញឹកញាប់ ត្រូវស្រេកឃ្លាន ត្រូវអត់អាហារជាញឹកញាប់ ត្រូវរងា ហើយត្រូវអាក្រាតទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវនឿយហត់ ហើយលំបាក ត្រូវចាំយាមជាញយ ត្រូវស្រេកឃ្លាន ត្រូវអត់ជាញឹកញយ ត្រូវរងា ហើយត្រូវអាក្រាតផង អាល់គីតាប ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។ |
ប៉ុន្តែអារក្សប្រភេទនេះមិនចេញទេ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ”។
មួយវិញទៀត ក្រោយពីជ្រើសរើសចាស់ទុំសម្រាប់ពួកគេនៅតាមក្រុមជំនុំនីមួយៗ និងអធិស្ឋានដោយការតមអាហារហើយ ប៉ូលនិងបារណាបាសក៏ផ្ទុកផ្ដាក់ពួកចាស់ទុំទាំងនោះនឹងព្រះអម្ចាស់ដែលពួកគេបានជឿ។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានទូន្មានអ្នករាល់គ្នាម្នាក់ៗទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។
កុំបង្អត់គ្នាឡើយ លើកលែងតែមានការព្រមព្រៀងគ្នាទុកពេលមួយរយៈ ដើម្បីផ្ចង់ស្មារតីក្នុងការអធិស្ឋាន រួចត្រូវនៅជាមួយគ្នាវិញ ក្រែងលោសាតាំងល្បួងអ្នករាល់គ្នា ដោយឆ្លៀតឱកាសលើភាពមិនចេះគ្រប់គ្រងចិត្តរបស់អ្នករាល់គ្នា។
តើពួកគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយស្ទើរតែចង់ឆ្កួតថា ខ្ញុំលើសជាងពួកគេទៅទៀត! ខ្ញុំមានការនឿយហត់ច្រើនជាង ជាប់គុកច្រើនជាង ត្រូវគេវាយនឹងខ្សែតីច្រើនរាប់មិនអស់ ប្រឈមមុខនឹងសេចក្ដីស្លាប់ជាញឹកញាប់។
ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយក៏ស្គាល់ភាពស្ដុកស្ដម្ភជាយ៉ាងណាដែរ។ ក្នុងគ្រប់ការទាំងអស់ និងគ្រប់កាលៈទេសៈ ខ្ញុំស្គាល់អាថ៌កំបាំងនៃការរស់នៅ ទាំងស្កប់ស្កល់ ទាំងអត់ឃ្លាន ទាំងសម្បូរហូរហៀរ ទាំងខ្វះខាត។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
ហើយក៏មិនដែលហូបអាហាររបស់អ្នកណាដោយឥតបង់ថ្លៃដែរ ផ្ទុយទៅវិញ យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ និងការលំបាក ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
ពួកគេត្រូវគេគប់ដុំថ្មសម្លាប់ ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ដើរសាត់អណ្ដែតដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ រងការខ្វះខាត ត្រូវគេសង្កត់សង្កិន និងត្រូវគេធ្វើបាប។