ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។
២ កូរិនថូស 10:3 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាយើងរស់នៅក្នុងសាច់ឈាមក៏ដោយ ក៏យើងមិនមែនតយុទ្ធតាមសាច់ឈាមឡើយ Khmer Christian Bible ដ្បិតទោះបីយើងរស់នៅខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទោះជាយើងរស់នៅខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ អាល់គីតាប ទោះបីយើងមាននិស្ស័យជាមនុស្សក៏ដោយ ក៏យើងមិនតយុទ្ធតាមរបៀបមនុស្សលោកីយ៍ដែរ |
ដ្បិតកាលយើងរស់នៅខាងសាច់ឈាម តណ្ហានៃបាបដែលកើតមានតាមរយៈក្រឹត្យវិន័យ តែងតែចេញឥទ្ធិពលនៅក្នុងអវយវៈរបស់យើង ធ្វើឲ្យបង្កើតផលដល់សេចក្ដីស្លាប់។
ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។
ដើម្បីឲ្យសេចក្ដីតម្រូវដ៏សុចរិតនៃក្រឹត្យវិន័យ ត្រូវបានបំពេញនៅក្នុងយើងដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។
ពេលខ្ញុំមានបំណងដូច្នេះ តើខ្ញុំបានប្រព្រឹត្តដោយធ្វេសប្រហែសឬ? ឬមួយក៏អ្វីដែលខ្ញុំសម្រេច ខ្ញុំសម្រេចតាមសាច់ឈាម បានជាសម្រាប់ខ្ញុំ “មែនៗ” គឺ “ទេៗ” ដែរ?
ដ្បិតគ្រឿងសឹកនៃសង្គ្រាមរបស់យើងមិនមែនខាងសាច់ឈាមទេ គឺមានឫទ្ធានុភាពរបស់ព្រះ សម្រាប់បំផ្លាញបន្ទាយទាំងឡាយ បំផ្លាញហេតុផលផ្សេងៗ
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
ធីម៉ូថេ កូនខ្ញុំអើយ ខ្ញុំសូមផ្ទុកផ្ដាក់សេចក្ដីបង្គាប់នេះនឹងអ្នក ស្របតាមពាក្យព្យាករដែលត្រូវបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកបានតយុទ្ធដោយសេចក្ដីទាំងនោះ ក្នុងចម្បាំងដ៏ល្អ
ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។
ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង