២ កូរិនថូស 10:2 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអង្វរអ្នករាល់គ្នាថា កុំឲ្យខ្ញុំបង្ហាញភាពក្លាហាននៅពេលខ្ញុំមកដល់ ដោយទំនុកចិត្តដែលខ្ញុំចង់តទល់នឹងអ្នកខ្លះដែលចាត់ទុកយើងថាយើងដើរតាមសាច់ឈាម។ Khmer Christian Bible គឺខ្ញុំសូមអង្វរថា ពេលខ្ញុំមកដល់ កុំឲ្យខ្ញុំមោះមុតដោយការទុកចិត្តដែលខ្ញុំបានគិតថា ខ្ញុំមិនខ្លាចពួកអ្នកខ្លះដែលគិតថា យើងរស់នៅតាមសាច់ឈាមនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមអង្វរអ្នករាល់គ្នាថា ពេលខ្ញុំមកដល់ នោះសូមកុំឲ្យខ្ញុំក្លាហាន ដូចដែលខ្ញុំបានតាំងចិត្តជាស្រេចថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអ្នកខ្លះដែលស្មានថា យើងរស់នៅតាមសាច់ឈាមនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្តខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្តរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏អង្វរអ្នករាល់គ្នាថា កាលណាខ្ញុំមកឯអ្នករាល់គ្នា នោះកុំឲ្យខ្ញុំត្រូវមានសេចក្ដីក្លាហានតាមដែលខ្ញុំសំរេចថា នឹងមានចំពោះអ្នកខ្លះ ដែលស្មានថាយើងខ្ញុំដើរតាមសាច់ឈាមនោះឡើយ អាល់គីតាប ខ្ញុំសូមអង្វរបងប្អូនថា កុំបង្ខំចិត្ដខ្ញុំឲ្យបែរទៅជាតឹងតែង នៅពេលខ្ញុំមកដល់នោះឡើយ ដ្បិតខ្ញុំបានតាំងចិត្ដរួចស្រេចហើយថា ខ្ញុំមិនខ្លាចនឹងស្ដីបន្ទោសអស់អ្នកដែលចោទថា យើងរស់នៅតាមរបៀបនិស្ស័យលោកីយ៍នោះទេ។ |
ដើម្បីឲ្យសេចក្ដីតម្រូវដ៏សុចរិតនៃក្រឹត្យវិន័យ ត្រូវបានបំពេញនៅក្នុងយើងដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។
ជាការពិត អ្នកដែលដើរតាមសាច់ឈាម គិតអ្វីៗខាងសាច់ឈាម រីឯអ្នកដែលដើរតាមព្រះវិញ្ញាណ គិតអ្វីៗខាងវិញ្ញាណ។
ពេលខ្ញុំមានបំណងដូច្នេះ តើខ្ញុំបានប្រព្រឹត្តដោយធ្វេសប្រហែសឬ? ឬមួយក៏អ្វីដែលខ្ញុំសម្រេច ខ្ញុំសម្រេចតាមសាច់ឈាម បានជាសម្រាប់ខ្ញុំ “មែនៗ” គឺ “ទេៗ” ដែរ?
ខ្ញុំនិយាយដោយអាម៉ាស់មុខថា យើងខ្សោយពេក! ប៉ុន្តែប្រសិនបើមានអ្នកណាហ៊ានអួតអំពីអ្វីមួយ ខ្ញុំសូមនិយាយដោយភាពឆោតល្ងង់ថា ខ្ញុំក៏ហ៊ានដែរ!
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ