ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
១ ធីម៉ូថេ 5:23 - ព្រះគម្ពីរខ្មែរសាកល កុំផឹកតែទឹកទៀតឡើយ តែចូរផឹកស្រាទំពាំងបាយជូរបន្តិចសម្រាប់ក្រពះ និងសម្រាប់ជំងឺរបស់អ្នកដែលមានជាញឹកញាប់។ Khmer Christian Bible កុំផឹកតែទឹកឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្ដិចបន្ដួចផង ដោយព្រោះក្រពះ និងជំងឺដែលអ្នកមានជារឿយៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំផឹកទឹកតែទៀតឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្តួចផង ដោយព្រោះក្រពះរបស់អ្នក និងជំងឺដែលអ្នកមានជាញឹកញាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យផឹកទឹកតែប៉ុណ្ណោះ ត្រូវឲ្យផឹកស្រាទំពាំងបាយជូរបន្តិចផង ដោយព្រោះក្រពះអ្នក នឹងរោគដែលអ្នកមានជាញយៗ អាល់គីតាប កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។ |
ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។
ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។
រីឯអ្នកជំនួយក៏ដូចគ្នាដែរ ត្រូវតែជាមនុស្សគួរឲ្យគោរព មិនមែនជាមនុស្សនិយាយសម្ដីពីរ មិនប្រមឹក មិនលោភចង់បានកម្រៃទុច្ចរិត
ដ្បិតរបស់សព្វសារពើដែលព្រះបាននិម្មិតបង្កើតសុទ្ធតែល្អ ហើយប្រសិនបើទទួលយកដោយអរព្រះគុណ ក៏គ្មានអ្វីដែលត្រូវបោះចោលឡើយ
ដ្បិតអ្នកមើលខុសត្រូវ ត្រូវតែឥតមានកន្លែងបន្ទោសបានក្នុងនាមជាមេការរបស់ព្រះ គឺមិនអាត្មានិយម មិនឆាប់ខឹង មិនប្រមឹក មិនចំណូលហិង្សា ហើយមិនលោភចង់បានកម្រៃទុច្ចរិតឡើយ
ដូចគ្នាដែរ ស្ត្រីចំណាស់ត្រូវមានចរិយាសមជាមនុស្សវិសុទ្ធ មិនចោទប្រកាន់ដោយព្យាបាទ មិនធ្វើជាទាសកររបស់ស្រាដ៏ហូរហៀរ គឺត្រូវធ្វើជាគ្រូបង្រៀនការល្អវិញ