Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:24 - ព្រះគម្ពីរខ្មែរសាកល

24 បាប​របស់​អ្នកខ្លះ​ជាក់ច្បាស់ ដែល​នាំមុខ​គេ​ទៅ​ការជំនុំជម្រះ រីឯ​បាប​របស់​អ្នកខ្លះទៀត​លេចមកនៅពេលក្រោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 បាប​របស់​មនុស្ស​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​មុន​ការ​ជំនុំ​ជម្រះ​ ប៉ុន្ដែ​បាប​របស់​មនុស្ស​ខ្លះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​ក្រោយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អំពើ​បាប​របស់​មនុស្ស​ខ្លះ​លេច​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ មុន​ពេល​ជួប​ការ​ជំនុំ​ជម្រះ តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត នឹង​លេច​ឲ្យ​ឃើញ​តាម​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជំរះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត បាន​មក​តាម​ក្រោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស៊ីម៉ូន​ឃើញ​ថា ព្រះវិញ្ញាណ​ត្រូវបាន​ប្រទានមក​តាមរយៈ​ការដាក់​ដៃ​របស់​សាវ័ក​ទាំងពីរ គាត់​ក៏​យក​ប្រាក់​មក​ឲ្យ​អ្នកទាំងពីរ


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីពិត​របស់​ព្រះ​ចម្រើនឡើង​ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះអង្គ ដោយសារតែ​ការភូតភរ​របស់ខ្ញុំ ចុះម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវបាន​ផ្ដន្ទាទោស​ដូចជា​មនុស្សបាប​?


ដ្បិត​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ដោយ​ស្រឡាញ់​លោកីយ៍​បច្ចុប្បន្ននេះ ក៏​ចេញទៅ​ថែស្សាឡូនីច​ហើយ​។ ក្រេសេន​បាន​ទៅ​កាឡាទី ហើយ​ទីតុស​ទៅ​ដាល់ម៉ាទា


ពេលនោះ ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ និយាយថា៖ “ចូរ​សរសេរ​ដូច្នេះ​ថា​: មានពរ​ហើយ មនុស្សស្លាប់​ដែល​ស្លាប់​ក្នុង​ព្រះអម្ចាស់​ចាប់ពីឥឡូវនេះទៅ​!”។ ព្រះវិញ្ញាណ​មានបន្ទូលថា​៖ “មែនហើយ​! ពួកគេ​នឹង​បាន​សម្រាក​ពី​ការនឿយហត់​របស់​ពួកគេ ដ្បិត​ការប្រព្រឹត្ត​របស់​ពួកគេ នឹង​ជាប់តាម​ពួកគេ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម