ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
១ កូរិនថូស 9:10 - ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ព្រះអង្គមានបន្ទូលដូច្នេះ តាមពិតសម្រាប់យើង? មែនហើយ មានសរសេរទុកមកដូច្នេះ គឺសម្រាប់យើងទេតើ! ដ្បិតអ្នកភ្ជួរគួរតែភ្ជួរដោយសង្ឃឹម ហើយអ្នកបោកស្រូវក៏គួរតែបោកស្រូវដោយសង្ឃឹមនឹងទទួលចំណែកដែរ។ Khmer Christian Bible ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះយើងទាំងអស់គ្នា ដ្បិតមានសេចក្ដីចែងទុកសម្រាប់យើងថា អ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹម រីឯអ្នកបញ្ជាន់ស្រូវ គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងទទួលបានចំណែក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬក៏ព្រះអង្គមានព្រះបន្ទូលដូច្នោះដោយយល់ដល់យើងរាល់គ្នា? ពិតមែន សេចក្តីនោះបានចែងទុកមកដោយយល់ដល់យើងរាល់គ្នា ដ្បិតអ្នកណាដែលភ្ជួររាស់ គួរតែភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ស្រូវ ក៏គួរតែបញ្ជាន់ដោយសង្ឃឹមថានឹងបានចំណែកពីផលនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលដូច្នេះ មកពីព្រះអង្គគិតដល់យើង។ ពិតមែនហើយ ក្នុងគម្ពីរមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែនក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬទ្រង់មានបន្ទូលដូច្នោះចំពោះដល់យើងរាល់គ្នាដែរ គឺដោយព្រោះតែយើងរាល់គ្នាហើយ បានជាសេចក្ដីនោះបានចែងទុកមក ដើម្បីឲ្យអ្នកណាដែលភ្ជួររាស់ បានភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹម នោះនឹងបានតាមសេចក្ដីសង្ឃឹមនោះឯង អាល់គីតាប ទ្រង់មានបន្ទូលដូច្នេះ មកពីទ្រង់គិតដល់យើង។ ពិតមែនហើយ ក្នុងគីតាបមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។ |
ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។
ពិតមែនហើយ អ្វីៗទាំងអស់គឺសម្រាប់អ្នករាល់គ្នា ដើម្បីនៅពេលព្រះគុណចម្រើនឡើងដល់មនុស្សកាន់តែច្រើន ការអរព្រះគុណក៏កើនឡើង ដើម្បីជាសិរីរុងរឿងដល់ព្រះ។