Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឬ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ចំពោះ​ដល់​យើង​រាល់​គ្នា​ដែរ គឺ​ដោយ​ព្រោះ​តែ​យើង​រាល់​គ្នា​ហើយ បាន​ជា​សេចក្ដី​នោះ​បាន​ចែង​ទុក​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ភ្ជួរ‌រាស់ បាន​ភ្ជួរ‌រាស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​បញ្ជាន់​ដោយ​សង្ឃឹម នោះ​នឹង​បាន​តាម​សេចក្ដី​សង្ឃឹម​នោះ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ឬមួយក៏​ព្រះអង្គ​មានបន្ទូល​ដូច្នេះ តាមពិត​សម្រាប់​យើង​? មែនហើយ មាន​សរសេរ​ទុកមក​ដូច្នេះ គឺ​សម្រាប់​យើង​ទេតើ​! ដ្បិត​អ្នក​ភ្ជួរ​គួរតែ​ភ្ជួរ​ដោយ​សង្ឃឹម ហើយ​អ្នក​បោកស្រូវ​ក៏​គួរតែ​បោកស្រូវ​ដោយ​សង្ឃឹម​នឹង​ទទួលចំណែក​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​យើង​ទាំង​អស់​គ្នា​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​សម្រាប់​យើង​ថា​ អ្នក​ភ្ជួរ​រាស់​គួរតែ​ភ្ជួរ​រាស់​ដោយ​សង្ឃឹម​ រីឯ​អ្នក​បញ្ជាន់​ស្រូវ​ ​គួរ​តែ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចំណែក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឬ​ក៏​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ដោយ​យល់​ដល់​យើង​រាល់​គ្នា? ពិត​មែន សេចក្តី​នោះ​បាន​ចែង​ទុក​មក​ដោយ​យល់​ដល់​យើង​រាល់​គ្នា ដ្បិត​អ្នក​ណា​ដែល​ភ្ជួ​រ​រា​ស់ គួរ​តែ​ភ្ជួ​រ​រា​ស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​ប​ញ្ជា​ន់​ស្រូវ ក៏​គួរ​តែ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​នឹង​បាន​ចំណែក​ពី​ផល​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មក​ពី​ព្រះអង្គ​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច្នេះ​សម្រាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន​ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទ្រង់​មាន​បន្ទូល​ដូច្នេះ មក​ពី​ទ្រង់​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គីតាប​មាន​ចែង​ទុក​ដូច្នេះ​សម្រាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​រាល់​គ្នា ព្រម​ទាំង​គ្រួសារ​របស់​ឯង​ផង នឹង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ជា​កំរៃ​នៃ​ការ‌ងារ​ដែល​ឯង​ធ្វើ​ក្នុង​ត្រសាល​ជំនុំ


បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង


ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ


ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។


ពី​ព្រោះ​គ្រប់​ទាំង​អស់​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ​ដែល​ចំរើន​ឡើង ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​អរ​ព្រះ‌គុណ​ចំរើន​ជា​បរិបូរ​ឡើង ដល់​សិរី‌ល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។


ឯ​អ្នក​ធ្វើ​ស្រែ ក៏​ត្រូវ​នឿយ‌ហត់​ជា​មុន​ដែរ ទើប​នឹង​ទទួល​ផល​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម