ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
១ កូរិនថូស 7:15 - ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនជឿចង់ចាកចោលទៅ នោះចូរឲ្យអ្នកនោះចាកចោលទៅចុះ។ បងប្អូនប្រុស ឬបងប្អូនស្រី មិនត្រូវជាប់ចំណងនឹងរឿងបែបនេះឡើយ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យមកក្នុងសេចក្ដីសុខសាន្ត។ Khmer Christian Bible ផ្ទុយទៅវិញ បើអ្នកមិនជឿចង់បែកដោយខ្លួនឯង ចូរឲ្យគេបែកចុះ នោះបងប្អូនប្រុសស្រីមិនជាប់នៅក្នុងចំណងបែបនេះទៀតឡើយ ប៉ុន្ដែព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសេចក្ដីសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើដៃគូដែលមិនជឿចុះចេញ ឲ្យគេទៅចុះ រឿងបែបនេះ បងប្អូនប្រុស ឬស្រីនោះមិនជាប់ចំណងទៀតទេ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាមករស់ក្នុងសេចក្តីសុខសាន្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នកដែលមិនជឿ គេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្ដីមេត្រីនឹងគ្នាវិញ អាល់គីតាប បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ អុលឡោះបានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ដ។ |
ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
ដ្បិត មើល៍! មានវិញ្ញាណអាក្រក់ធ្វើទុក្ខវា ហើយស្រាប់តែស្រែកឡើង រួចធ្វើឲ្យវាប្រកាច់ប្រកិនបែកពពុះមាត់។ វិញ្ញាណនោះធ្វើឲ្យកូនខ្ញុំជាំពេញខ្លួន ហើយមិនព្រមចេញពីខ្លួនវាឡើយ។
ដោយហេតុនេះ ចូរឲ្យយើងស្វែងរកអ្វីៗដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីៗដែលនាំឲ្យមានការស្អាងទឹកចិត្តដល់គ្នាទៅវិញទៅមក។
ដ្បិតព្រះមិនមែនជាព្រះនៃភាពច្របូកច្របល់ទេ គឺជាព្រះនៃសន្តិភាពវិញ។ ដូចក្នុងក្រុមជំនុំទាំងអស់របស់វិសុទ្ធជន
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ប្រសិនបើមានបងប្អូនប្រុស ឬបងប្អូនស្រីណាម្នាក់គ្មានសម្លៀកបំពាក់ ទាំងខ្វះអាហារប្រចាំថ្ងៃ