ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:36 - ព្រះគម្ពីរខ្មែរសាកល

តើ​ព្រះបន្ទូល​របស់​ព្រះ​ចេញមក​ពី​អ្នករាល់គ្នា​ឬ​? តើ​ព្រះបន្ទូល​បាន​ទៅដល់​តែ​អ្នករាល់គ្នា​ប៉ុណ្ណោះ​ឬ​?

សូមមើលជំពូក

Khmer Christian Bible

តើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ចេញ​មក​ពី​អ្នក​រាល់គ្នា​ឬ?​ ឬ​មាន​តែ​អ្នក​រាល់គ្នា​ប៉ុណ្ណោះ‍​ឬ​ ដែល​បាន​ទទួល​ព្រះបន្ទូល?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​អ្នក​រាល់​គ្នា​មក​ឬ? ឬ​មួយ​មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​ទទួល​បាន?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ចេញ​មក​ពី​ចំណោម​បងប្អូន​ឬ? ឬ​មួយ​មាន​តែ​បងប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះ‌បន្ទូល?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចុះ​ដូច​ម្តេច តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​មក ឬ​បាន​មក​ត្រឹម​តែ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

តើ​បន្ទូល​របស់​អុលឡោះ ចេញ​មក​ពី​ចំណោម​បង​ប្អូន​ឬ? ឬ​មួយ​មាន​តែ​បង​ប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​?

សូមមើលជំពូក



១ កូរិន‌ថូស 14:36
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖ “មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។ ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។


នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹករស់​ហូរចេញ​ពី​យេរូសាឡិម ពាក់កណ្ដាល​នៃ​ទឹកនោះ​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងកើត ហើយ​ពាក់កណ្ដាល​ទៀត​នឹងហូរ​ទៅ​សមុទ្រ​នៅ​ទិសខាងលិច វា​នឹង​បាន​ដូច្នោះ​ទាំង​ក្នុង​រដូវក្ដៅ និង​ក្នុង​រដូវរងា​។


បន្ទាប់ពី​ធ្វើដំណើរឆ្លងកាត់​អាំភីប៉ូលី និង​អ័ប៉ុឡូនា ប៉ូល និងស៊ីឡាស​មកដល់​ថែស្សាឡូនីច​។ នៅទីនោះ មាន​សាលាប្រជុំ​មួយ​របស់​ជនជាតិយូដា​។


ពួក​អ្នក​ដែល​ជូនដំណើរ​ប៉ូល បាន​នាំ​គាត់​ទៅ​រហូតដល់​អាថែន​។ ក្រោយពី​ទទួល​ពាក្យផ្ដែផ្ដាំ​ឲ្យ​ស៊ីឡាស និង​ធីម៉ូថេ​មករក​គាត់​យ៉ាងលឿនបំផុត ពួកគេ​ក៏​ត្រឡប់ទៅវិញ​។


ប្រសិនបើ​ពួកនាង​ចង់​រៀន​ពី​អ្វីមួយ ចូរ​សួរ​ប្ដី​របស់ខ្លួន​នៅ​ផ្ទះ​ចុះ ដ្បិត​ការ​ដែល​មនុស្សស្រី​និយាយ​នៅក្នុង​ក្រុមជំនុំ ជា​ការ​គួរឲ្យខ្មាស​ហើយ​។


ប្រសិនបើ​អ្នកណា​គិតថា ខ្លួនឯង​ជា​អ្នកថ្លែងព្រះបន្ទូល ឬ​ជា​មនុស្ស​ខាងវិញ្ញាណ អ្នកនោះ​ត្រូវ​ទទួលស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ជា​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​។


តើ​នរណា​យល់ឃើញថា អ្នក​ពិសេសជាងគេ​? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ប្រសិនបើ​អ្នក​បាន​ទទួល​មែន ចុះម្ដេចក៏​អ្នក​អួតខ្លួន​ដូចជា​មិន​បាន​ទទួល​?


ដ្បិត​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ឮសុសសាយ​ចេញពី​អ្នករាល់គ្នា មិនគ្រាន់តែ​ក្នុង​ម៉ាសេដូន និង​អាខៃ​ប៉ុណ្ណោះទេ គឺ​នៅ​គ្រប់​ទីកន្លែង​ដែល​ជំនឿ​របស់អ្នករាល់គ្នា​លើ​ព្រះ​បាន​ផ្សាយចេញ រហូតដល់​យើង​មិនចាំបាច់​និយាយ​អ្វី​ទៀត​ឡើយ​។