ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
១ កូរិនថូស 14:34 - ព្រះគម្ពីរខ្មែរសាកល មនុស្សស្រីត្រូវតែនៅស្ងៀមក្នុងក្រុមជំនុំ ពីព្រោះមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ ផ្ទុយទៅវិញ ពួកនាងត្រូវចុះចូល ដូចដែលមានចែងក្នុងក្រឹត្យវិន័យដែរ។ Khmer Christian Bible ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះ ដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ គឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យស្ត្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងពួកជំនុំ ត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ អាល់គីតាប សូមឲ្យស្ដ្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំអះទាំងប៉ុន្មានរបស់អុលឡោះ។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងហ៊ូកុំស្រាប់។ |
ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
ចូរអ្នករាល់គ្នាពិចារណាដោយខ្លួនឯងចុះ ថាការដែលមនុស្សស្រីអធិស្ឋានទៅព្រះទាំងមិនទទូរ តើជាការសមគួរឬយ៉ាងណា?
ក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាក្បាលរបស់មនុស្សប្រុសគ្រប់រូប ហើយមនុស្សប្រុសជាក្បាលរបស់មនុស្សស្រី រីឯព្រះជាព្រះសិររបស់ព្រះគ្រីស្ទ។
អស់ទាំងមនុស្សស្រីដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស ដ្បិតការធ្វើដូច្នេះ ដូចគ្នាទាំងស្រុងនឹងការកោរសក់។
នៅក្នុងក្រឹត្យវិន័យ មានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា: ‘យើងនឹងនិយាយទៅកាន់ប្រជាជននេះដោយភាសាបរទេស និងដោយបបូរមាត់របស់អ្នកដទៃ ទោះបីជាដូច្នេះក៏ដោយ ក៏ពួកគេមិនស្ដាប់យើងដែរ’”។
ប្រសិនបើពួកនាងចង់រៀនពីអ្វីមួយ ចូរសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតការដែលមនុស្សស្រីនិយាយនៅក្នុងក្រុមជំនុំ ជាការគួរឲ្យខ្មាសហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយចូរឲ្យប្រពន្ធកោតខ្លាចប្ដីរបស់ខ្លួនដែរ៕
ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យព្រះបន្ទូលរបស់ព្រះត្រូវបានប្រមាថឡើយ។