Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:18 - ព្រះគម្ពីរខ្មែរសាកល

18 ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ឲ្យ​គប្បី​ក្នុង​ព្រះអម្ចាស់​ចុះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្ដី​របស់​ខ្លួន​ចុះ​ ដោយ​ព្រោះ​ជា​ការ​សមរម្យ​នៅ​ក្នុង​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប្រពន្ធ​រាល់​គ្នា​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ព្រោះ​ជា​ការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពួក​ស្រីៗ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​គួរ​គប្បី​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បង​ប្អូន​ជា​ស្ដ្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




កូឡុស 3:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “យើង​នឹង​បង្កើន​ទុក្ខលំបាក​របស់នាង​យ៉ាងសម្បើម​ក្នុង​ការមានផ្ទៃពោះ​របស់នាង គឺ​នាង​ត្រូវ​សម្រាល​កូន​ទាំង​ឈឺចុកចាប់​។ បំណងប្រាថ្នា​របស់នាង​នឹងមាន​ចំពោះ​ប្ដី​នាង ប៉ុន្តែ​ប្ដី​ត្រូវ​គ្រប់គ្រង​លើ​នាង​វិញ”។


ប៉ុន្តែ​ពេត្រុស និង​ពួក​សាវ័ក​តប​ថា​៖ “យើងខ្ញុំ​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ ជាជាង​ស្ដាប់បង្គាប់​មនុស្ស។


ក៏ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​ដឹង​ថា ព្រះ​គ្រីស្ទ​ជា​ក្បាល​របស់​មនុស្សប្រុស​គ្រប់រូប ហើយ​មនុស្សប្រុស​ជា​ក្បាល​របស់​មនុស្សស្រី រីឯ​ព្រះ​ជា​ព្រះសិរ​របស់​ព្រះ​គ្រីស្ទ​។


មនុស្សស្រី​ត្រូវតែ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ពីព្រោះ​មិន​អនុញ្ញាតឲ្យ​ពួកនាង​និយាយ​ឡើយ ផ្ទុយទៅវិញ ពួកនាង​ត្រូវ​ចុះចូល ដូចដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​ដែរ​។


ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដូចជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ


ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។


(​ដ្បិត​ផលផ្លែ​របស់​ពន្លឺ​មាន​នៅក្នុង​គ្រប់ទាំង​សេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីពិត​)


ខ្ញុំ​មិន​អនុញ្ញាតឲ្យ​មនុស្សស្រី​បង្រៀន ឬ​ប្រើអំណាច​លើ​មនុស្សប្រុស​ឡើយ គឺ​ឲ្យ​នៅ​ស្ងៀមស្ងាត់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម