ប៉ុន្តែព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“រហូតមកដល់ពេលនេះ ព្រះបិតារបស់ខ្ញុំធ្វើការ ហើយខ្ញុំក៏ធ្វើការដែរ”។
១ កូរិនថូស 12:6 - ព្រះគម្ពីរខ្មែរសាកល សកម្មភាពមានប្រភេទផ្សេងៗ ប៉ុន្តែព្រះដែលធ្វើសកម្មភាពគ្រប់យ៉ាងក្នុងមនុស្សទាំងអស់ គឺតែមួយ។ Khmer Christian Bible មានសកម្មភាពផ្សេងៗគ្នាមែន ប៉ុន្ដែគឺជាព្រះជាម្ចាស់តែមួយទេ ដែលធ្វើការសព្វគ្រប់តាមរយៈមនុស្សទាំងអស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសកម្មភាពផ្សេងៗពីគ្នា តែគឺព្រះដដែលនោះឯងដែលធ្វើសកម្មភាពគ្រប់ទាំងអស់ នៅក្នុងមនុស្សទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ អាល់គីតាប មានសកម្មភាពផ្សេងៗពីគ្នា តែមានអុលឡោះជាម្ចាស់តែមួយទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ |
ប៉ុន្តែព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“រហូតមកដល់ពេលនេះ ព្រះបិតារបស់ខ្ញុំធ្វើការ ហើយខ្ញុំក៏ធ្វើការដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពទាំងអស់នេះ ទាំងចែកដល់ម្នាក់ៗរៀងៗខ្លួន តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
កាលណាអ្វីៗទាំងអស់ត្រូវបានធ្វើឲ្យចុះចូលនៅក្រោមព្រះអង្គហើយ នោះព្រះបុត្រាផ្ទាល់នឹងចុះចូលនៅក្រោមព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះបានធ្វើជាអ្វីៗទាំងអស់លើគ្រប់ការទាំងអស់។
ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។
ព្រះមានតែមួយ——ជាព្រះបិតានៃអ្វីៗទាំងអស់ ដែលគង់នៅលើអ្វីៗទាំងអស់ តាមរយៈអ្វីៗទាំងអស់ និងក្នុងអ្វីៗទាំងអស់។
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
សម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតស៊ូ ស្របតាមឫទ្ធានុភាពរបស់ព្រះអង្គ ដែលកំពុងចេញឥទ្ធិពលយ៉ាងខ្លាំងក្នុងខ្ញុំ។
ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។