ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។
១ កូរិនថូស 12:12 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ដូចដែលរូបកាយមានតែមួយ ប៉ុន្តែអវយវៈមានច្រើន គឺទោះបីជាអវយវៈទាំងអស់របស់រូបកាយមានច្រើនក៏ដោយ ក៏គង់តែជារូបកាយមួយយ៉ាងណា ព្រះគ្រីស្ទក៏យ៉ាងនោះដែរ Khmer Christian Bible ដ្បិតដូចដែលមានរូបកាយតែមួយ ហើយមានអវយវៈច្រើន អវយវៈទាំងឡាយរបស់រូបកាយ ទោះជាច្រើនមែន ប៉ុន្ដែរួមគ្នាមកជារូបកាយតែមួយទេ ហើយព្រះគ្រិស្ដក៏ដូច្នោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគ្រិស្ត*ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ អាល់គីតាប អាល់ម៉ាហ្សៀសប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ |
ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។
រីឯសេចក្ដីសន្យារបស់ព្រះ ត្រូវបានសន្យាដល់អ័ប្រាហាំ និងពូជពង្សម្នាក់របស់លោក។ ព្រះអង្គមិនបានមានបន្ទូលថា៖ “ដល់ពូជពង្សទាំងឡាយ” ហាក់ដូចជាសំដៅលើមនុស្សជាច្រើននោះទេ គឺមានបន្ទូលថា៖“ដល់ពូជពង្សម្នាក់របស់អ្នក” ហាក់ដូចជាសំដៅលើម្នាក់ប៉ុណ្ណោះ ពោលគឺព្រះគ្រីស្ទ។
ក្រុមជំនុំជាព្រះកាយរបស់ព្រះអង្គ ជាភាពពេញលេញរបស់ព្រះអង្គដែលបំពេញអ្វីៗទាំងអស់ដោយអ្វីៗទាំងអស់៕
ដើម្បីត្រៀមវិសុទ្ធជនឲ្យពេញលេញក្នុងការងារនៃការបម្រើ សម្រាប់ស្អាងព្រះកាយរបស់ព្រះគ្រីស្ទ
រូបកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងសេចក្ដីសង្ឃឹមតែមួយ កាលអ្នករាល់គ្នាត្រូវបានត្រាស់ហៅនោះដែរ;
ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធ ដូចដែលព្រះគ្រីស្ទជាក្បាលរបស់ក្រុមជំនុំ ដែលអង្គទ្រង់ជាព្រះសង្គ្រោះនៃរូបកាយនោះដែរ។
ព្រះអង្គជាក្បាលរបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ដើម្បីឲ្យព្រះអង្គបានជាទីមួយក្នុងចំណោមរបស់សព្វសារពើ
ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។
ហើយមិនកាន់ជាប់នឹងព្រះគ្រីស្ទដែលជាក្បាល។ ដោយសារតែក្បាល រូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសន្លាក់ និងសរសៃ ទាំងចម្រើនឡើងដោយសេចក្ដីចម្រើនរបស់ព្រះ។
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។