ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
១ កូរិនថូស 11:7 - ព្រះគម្ពីរខ្មែរសាកល តាំងពីដើមមក មនុស្សប្រុសមិនគួរទទូរក្បាលទេ ពីព្រោះមនុស្សប្រុសជារូបតំណាង និងជាសិរីរុងរឿងរបស់ព្រះ រីឯមនុស្សស្រីជាសិរីរុងរឿងរបស់មនុស្សប្រុស។ Khmer Christian Bible ហើយបុរសមិនគួរគ្របបាំងក្បាលទេ ព្រោះជារូបអង្គ និងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់បុរសវិញ មិនគួរពាក់អ្វីលើក្បាលទេ ព្រោះខ្លួនជារូបអង្គ និងជាសិរីល្អរបស់ព្រះ តែស្ត្រីជាសិរីល្អរបស់បុរស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និងសម្តែងសិរីរុងរឿងរបស់ព្រះអង្គឲ្យគេឃើញ។ រីឯស្ត្រីវិញ នាងសម្តែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ អាល់គីតាប ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង អុលឡោះ និងសំដែងសិរីរុងរឿងរបស់ទ្រង់ឲ្យគេឃើញ។ រីឯស្ដ្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីឲ្យគេឃើញ |
ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖ “យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។ បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
នេះជាកំណត់ត្រាវង្សត្រកូលរបស់អ័ដាម: នៅថ្ងៃដែលព្រះនិម្មិតបង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះ
អ្នកដែលបង្ហូរឈាមមនុស្ស ឈាមរបស់អ្នកនោះនឹងត្រូវបានបង្ហូរដោយមនុស្សវិញ ដ្បិតព្រះបានបង្កើតមនុស្សតាមរូបរាងរបស់ព្រះអង្គ។
ព្រះអង្គបានធ្វើឲ្យគេមានអំណាចលើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់របស់សព្វសារពើនៅក្រោមជើងគេ
ប្រពន្ធដ៏មានគុណធម៌ជាមកុដរបស់ប្ដី រីឯប្រពន្ធដែលនាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជាជំងឺរលួយនៅក្នុងឆ្អឹងប្ដី។
ក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាក្បាលរបស់មនុស្សប្រុសគ្រប់រូប ហើយមនុស្សប្រុសជាក្បាលរបស់មនុស្សស្រី រីឯព្រះជាព្រះសិររបស់ព្រះគ្រីស្ទ។
ប្រសិនបើមនុស្សស្រីមិនទទូរទេ នោះចូរឲ្យនាងកាត់សក់ទៅ ប៉ុន្តែប្រសិនបើការកាត់សក់ ឬកោរសក់ ជាការគួរឲ្យខ្មាសសម្រាប់មនុស្សស្រី នោះចូរឲ្យនាងទទូរចុះ។
ចំពោះទីតុស គាត់ជាដៃគូរបស់ខ្ញុំ ហើយសម្រាប់អ្នករាល់គ្នាគាត់ជាអ្នករួមការងារ រីឯបងប្អូនពីរនាក់នោះជាអ្នកនាំសាររបស់ក្រុមជំនុំ និងជាសិរីរុងរឿងរបស់ព្រះគ្រីស្ទ។
យើងសរសើរតម្កើងព្រះអម្ចាស់ និងព្រះបិតា ដោយអណ្ដាត ហើយយើងប្រទេចផ្ដាសាមនុស្សដែលត្រូវបានបង្កើតតាមលក្ខណៈដូចព្រះ ដោយអណ្ដាតដដែលនោះដែរ។