Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:6 - ព្រះគម្ពីរខ្មែរសាកល

6 ប្រសិនបើ​មនុស្សស្រី​មិន​ទទូរ​ទេ នោះ​ចូរឲ្យ​នាង​កាត់សក់​ទៅ ប៉ុន្តែ​ប្រសិនបើ​ការ​កាត់សក់ ឬ​កោរសក់ ជា​ការ​គួរឲ្យខ្មាស​សម្រាប់​មនុស្សស្រី នោះ​ចូរឲ្យ​នាង​ទទូរ​ចុះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ដូច្នេះ​បើ​ស្រ្ដី​មិន​គ្របបាំង​ក្បាល​ទេ​ ចូរ​ឲ្យ​នាង​កោរសក់​ទៅ​ ប៉ុន្ដែ​បើ​ការ​កាត់សក់​ ឬ​ការ​កោរសក់​ធ្វើ​ឲ្យ​ស្រ្ដី​នោះ​ខ្មាស​ ចូរ​ឲ្យ​នាង​គ្របបាំង​ក្បាល​ចុះ‍​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​បើ​ស្ត្រី​ណា​មិន​ព្រម​ទទូរ​ស្បៃ នោះ​នាង​គួរ​តែ​កាត់​សក់​ចេញ​ទៅ តែ​បើ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្រ្ដី​អៀន​ខ្មាស នាង​ត្រូវ​តែ​ទទូរ​ស្បៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់ នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ត្រូវ​កាត់​សក់​ចេញ តែ​បើ​ពួក​ស្រីៗ​អៀន‌ខ្មាស​ចំពោះ​ការ​កាត់ ឬ​កោរ​សក់ នោះ​ត្រូវ​តែ​មាន​អ្វី​ពាក់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បើ​ស្ដ្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្ដែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ដ្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។


អស់ទាំង​មនុស្សស្រី​ដែល​អធិស្ឋាន ឬ​ថ្លែងព្រះបន្ទូល ដោយ​មិនទទូរ​ក្បាល ធ្វើឲ្យ​ក្បាល​របស់​ខ្លួន​អាប់យស ដ្បិត​ការធ្វើដូច្នេះ ដូចគ្នាទាំងស្រុង​នឹង​ការ​កោរសក់​។


តាំងពីដើមមក មនុស្សប្រុស​មិន​គួរ​ទទូរ​ក្បាល​ទេ ពីព្រោះ​មនុស្សប្រុស​ជា​រូបតំណាង និង​ជា​សិរីរុងរឿង​របស់​ព្រះ រីឯ​មនុស្សស្រី​ជា​សិរីរុងរឿង​របស់​មនុស្សប្រុស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម