ចូរយកត្បាល់កិន ហើយកិនម្សៅទៅ! ចូរដោះស្បៃរបស់អ្នកចេញ ចូរសម្រាតសំពត់ បញ្ចេញភ្លៅ ហើយលុយកាត់ទន្លេចុះ។
១ កូរិនថូស 11:5 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងមនុស្សស្រីដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស ដ្បិតការធ្វើដូច្នេះ ដូចគ្នាទាំងស្រុងនឹងការកោរសក់។ Khmer Christian Bible ផ្ទុយទៅវិញ ស្រ្ដីគ្រប់គ្នាដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាល នោះបានបន្ថោកក្បាលរបស់ខ្លួនវិញ ដ្បិតដូចដែលកោរសក់ដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្ត្រីណាដែលអធិស្ឋាន ឬថ្លែងទំនាយដោយមិនទទូរស្បៃលើក្បាល ស្រ្ដីនោះបន្ថោកក្បាលរបស់ខ្លួន ដ្បិតធ្វើដូច្នោះប្រៀបដូចជានាងបានកោរសក់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ស្ត្រីណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ត្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះប្រៀបបីដូចជានាងកោរសក់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្ត្រីណាដែលអធិស្ឋាន ឬអធិប្បាយ ដោយមានក្បាលទទេ នោះឈ្មោះថាធ្វើបង្អាប់ដល់ក្បាលខ្លួនវិញ ដ្បិតដែលធ្វើដូច្នោះ នោះដូចជាបានកោរសក់ចេញដែរ អាល់គីតាប ផ្ទុយទៅវិញស្ដ្រីណាទូរអា ឬថ្លែងបន្ទូលនៃអុលឡោះ ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ដ្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។ |
ចូរយកត្បាល់កិន ហើយកិនម្សៅទៅ! ចូរដោះស្បៃរបស់អ្នកចេញ ចូរសម្រាតសំពត់ បញ្ចេញភ្លៅ ហើយលុយកាត់ទន្លេចុះ។
មានព្យាការិនីម្នាក់ឈ្មោះអាន់ណា ជាកូនស្រីរបស់ផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ ស្ត្រីនេះមានវ័យចំណាស់ហើយ គាត់រស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំក្រោយពីរៀបការ
‘ព្រះមានបន្ទូលថា នៅថ្ងៃចុងបញ្ចប់នឹងកើតមានដូច្នេះ: យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើមនុស្ស គ្រប់គ្នា កូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងព្យាករ ពួកកំលោះរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។
អស់ទាំងមនុស្សប្រុសដែលអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមានអ្វីគ្របលើក្បាល ធ្វើឲ្យក្បាលរបស់ខ្លួនអាប់យស;
ប្រសិនបើមនុស្សស្រីមិនទទូរទេ នោះចូរឲ្យនាងកាត់សក់ទៅ ប៉ុន្តែប្រសិនបើការកាត់សក់ ឬកោរសក់ ជាការគួរឲ្យខ្មាសសម្រាប់មនុស្សស្រី នោះចូរឲ្យនាងទទូរចុះ។
មនុស្សស្រីត្រូវតែនៅស្ងៀមក្នុងក្រុមជំនុំ ពីព្រោះមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ ផ្ទុយទៅវិញ ពួកនាងត្រូវចុះចូល ដូចដែលមានចែងក្នុងក្រឹត្យវិន័យដែរ។