Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:5 - អាល់គីតាប

5 ផ្ទុយ​ទៅ​វិញ​ស្ដ្រី​ណា​ទូរអា ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ដ្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 អស់ទាំង​មនុស្សស្រី​ដែល​អធិស្ឋាន ឬ​ថ្លែងព្រះបន្ទូល ដោយ​មិនទទូរ​ក្បាល ធ្វើឲ្យ​ក្បាល​របស់​ខ្លួន​អាប់យស ដ្បិត​ការធ្វើដូច្នេះ ដូចគ្នាទាំងស្រុង​នឹង​ការ​កោរសក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ផ្ទុយ​ទៅ​វិញ​ ស្រ្ដី​គ្រប់​គ្នា​ដែល​អធិស្ឋាន​ ឬ​ថ្លែង​ព្រះបន្ទូល​ដោយ​មិន​គ្របបាំង​ក្បាល​ នោះ​បាន​បន្ថោក​ក្បាល​របស់​ខ្លួនវិញ​ ដ្បិត​ដូច​ដែល​កោរសក់​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ដោយ​មិន​ទទូរ​ស្បៃ​លើ​ក្បាល ស្រ្ដី​នោះ​បន្ថោក​ក្បាល​របស់​ខ្លួន ដ្បិត​ធ្វើ​ដូច្នោះ​ប្រៀប​ដូច​ជា​នាង​បាន​កោរ​សក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ផ្ទុយ​ទៅ​វិញ ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ​ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ ដោយ​មាន​ក្បាល​ទទេ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​ក្បាល​ខ្លួន​វិញ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​ដូច​ជា​បាន​កោរ​សក់​ចេញ​ដែរ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!


មាន​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ នាង​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​ក៏​ស្លាប់​ទៅ


“អុលឡោះ​មាន​បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​យក​រស​យើង​មក​ចាក់​បង្ហូរ លើ​មនុស្ស​លោក​ផង​ទាំង​ពួង។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​បន្ទូល​យើង ពួក​យុវជន​នឹង​និមិត្ដ​ឃើញ​ការ​អស្ចារ្យ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា នឹង​យល់​សុបិន​និមិត្ដ។


លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះ។


បុរស​ណា​ទូរអា​ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​អាល់ម៉ា‌ហ្សៀស។


បើ​ស្ដ្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្ដែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ដ្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។


សូម​ឲ្យ​ស្ដ្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុម‌ជំអះ​ទាំង​ប៉ុន្មាន​របស់​អុលឡោះ។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ ដូច​មាន​ចែង​ទុក​មក​ក្នុង​ហ៊ូកុំ​ស្រាប់។


ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ឲ្យ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម