ប្រជាជាតិទាំងអស់ប្រៀបដូចជាភាពទទេនៅចំពោះព្រះអង្គ ពួកគេត្រូវព្រះអង្គចាត់ទុកថាតិចជាងគ្មានទៅទៀត ហើយឥតបានការផង។
១ កូរិនថូស 10:19 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ តើខ្ញុំចង់និយាយអ្វី? ចង់និយាយថាអាហារដែលសែនដល់រូបបដិមាករមានអ្វីសំខាន់ឬ? ឬមួយក៏ចង់និយាយថារូបបដិមាករមានអ្វីសំខាន់? Khmer Christian Bible តើខ្ញុំកំពុងនិយាយអំពីអ្វី? តើសំណែនដល់រូបព្រះសំខាន់ឬ តើរូបព្រះសំខាន់ឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬដង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ អាល់គីតាប ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារៈសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារៈសំខាន់អ្វីដែរ? |
ប្រជាជាតិទាំងអស់ប្រៀបដូចជាភាពទទេនៅចំពោះព្រះអង្គ ពួកគេត្រូវព្រះអង្គចាត់ទុកថាតិចជាងគ្មានទៅទៀត ហើយឥតបានការផង។
មើល៍! ពួកវាសុទ្ធតែឥតប្រយោជន៍ កិច្ចការរបស់ពួកវាឥតន័យ រូបសិតរបស់ពួកវាជាខ្យល់ និងជាភាពទទេ៕
ប៉ុន្តែអ្នករាល់គ្នាបានទាំងឃើញ ទាំងឮថា ប៉ូលម្នាក់នេះបានបញ្ចុះបញ្ចូល និងបង្វែរប្រជាជនជាច្រើន មិនគ្រាន់តែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែនៅអាស៊ីទាំងមូល ដោយនិយាយថា: ‘អ្វីៗដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ’។
ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលត្រូវគេមើលងាយក្នុងពិភពលោក គឺអ្វីដែលត្រូវបានរាប់ថាគ្មាន ដើម្បីបំបាត់អ្វីដែលសំខាន់
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបបដិមាករ។
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
ខ្ញុំបានក្លាយជាមនុស្សល្ងង់ គឺអ្នករាល់គ្នាបានបង្ខំខ្ញុំ។ តាមពិត ខ្ញុំគួរតែត្រូវអ្នករាល់គ្នាណែនាំឲ្យគេទទួលយក ពីព្រោះខ្ញុំគ្មានអ្វីចាញ់ពួក “មហាសាវ័ក” ទាំងនោះទេ ទោះបីជាខ្ញុំគ្មានតម្លៃក៏ដោយ។