រីឯពន្លឺនៃអ៊ីស្រាអែលនឹងបានជាភ្លើង ហើយអង្គដ៏វិសុទ្ធរបស់ពួកគេនឹងបានជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយស៊ីបំផ្លាញបន្លា និងអញ្ចាញរបស់ស្ដេចអាស្ស៊ីរីក្នុងមួយថ្ងៃ។
អេសាយ 9:14 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេហូវ៉ានឹងកាត់ក្បាល និងកន្ទុយ ព្រមទាំងធាងលម៉ើ និងដើមត្រែងចេញពីអ៊ីស្រាអែល ក្នុងមួយថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាព្រះយេហូវ៉ានឹងកាត់ទាំងក្បាល និងកន្ទុយ ទាំងមែក និងធាង របស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់ ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយ គឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះយេហូវ៉ាទ្រង់នឹងកាត់ទាំងក្បាល នឹងកន្ទុយ ទាំងមែក ហើយនឹងធាងរបស់សាសន៍អ៊ីស្រាអែលចេញ ក្នុងថ្ងៃតែ១ អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡា ដាក់ទោសអ៊ីស្រអែលក្នុងថ្ងៃតែមួយ គឺទ្រង់កាត់ទាំងក្បាល ទាំងកន្ទុយ ទាំងអ្នកចេះ ទាំងអ្នកខ្លៅ |
រីឯពន្លឺនៃអ៊ីស្រាអែលនឹងបានជាភ្លើង ហើយអង្គដ៏វិសុទ្ធរបស់ពួកគេនឹងបានជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយស៊ីបំផ្លាញបន្លា និងអញ្ចាញរបស់ស្ដេចអាស្ស៊ីរីក្នុងមួយថ្ងៃ។
គ្មានអ្វីដែលអាចធ្វើបានសម្រាប់អេហ្ស៊ីបឡើយ ទោះបីជាក្បាល ឬកន្ទុយ ធាងលម៉ើ ឬដើមត្រែងក៏ដោយ។
ដូច្នេះ សេចក្ដីទុច្ចរិតនេះនឹងបានដូចជាចន្លោះបាក់បែកដែលនឹងរលំសម្រាប់អ្នករាល់គ្នា ជាកន្លែងប៉ោងក្នុងកំពែងដ៏ខ្ពស់ដែលការបំបែកវានឹងមកដល់ភ្លាមៗក្នុងមួយរំពេច។
ដោយភ័យខ្លាចចំពោះការឈឺចាប់របស់នាង ពួកគេក៏ឈរពីចម្ងាយ ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! បាប៊ីឡូនក្រុងដ៏ធំ ជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានមកដល់ក្នុងមួយរំពេច!”។
ទ្រព្យសម្បត្តិដ៏ច្រើនម្ល៉េះបានវិនាសក្នុងមួយរំពេច!”។ អស់ទាំងនាយនាវា អ្នកធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និងអស់អ្នកដែលរកស៊ីតាមសមុទ្រ ក៏ឈរពីចម្ងាយដែរ
ដោយហេតុនេះ គ្រោះកាចដែលនាងត្រូវទទួល គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងទុរ្ភិក្ស នឹងមកដល់ក្នុងមួយថ្ងៃ នាងនឹងត្រូវបានដុតចោលដោយភ្លើង ដ្បិតព្រះអម្ចាស់ជាព្រះដែលជំនុំជម្រះនាង ទ្រង់ខ្លាំងពូកែ”។