Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:17 - ព្រះគម្ពីរខ្មែរសាកល

17 ទ្រព្យសម្បត្តិ​ដ៏ច្រើនម្ល៉េះ​បាន​វិនាស​ក្នុងមួយរំពេច​!”។ អស់ទាំង​នាយនាវា អ្នក​ធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និង​អស់អ្នកដែល​រកស៊ី​តាម​សមុទ្រ ក៏​ឈរ​ពី​ចម្ងាយ​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដ្បិត​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ ទ្រព្យ​សម្បត្ដិ​ដ៏​ច្រើន​ដល់​ម៉្លេះ​បាន​វិនាស​អស់»។​ រីឯ​អស់​ទាំង​អ្នក​បើក​នាវា​ ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ កម្មករ​នាវា​ និង​ពួក​អ្នក​ធ្វើ​ជំនួញ​តាម​ផ្លូវ​ទឹក​ទាំងឡាយ​បាន​ឈរ​ពី​ចម្ងាយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!»។ ពួក​អ្នក​បើក​សំពៅ និង​ពួក​អ្នក​ជិះ​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​តាម​ជើង​ទឹក បាន​ឈរ​ពី​ចម្ងាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ​បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាន នាំ​គ្នា​នៅ​ពី​ចម្ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ​ក្នុង​ខណ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង នឹង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល នឹង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាននាំ​គ្នា​នៅ​ពី​ចម្ងាយ។

សូមមើលជំពូក ចម្លង




វិវរណៈ 18:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​បន្ទាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បំផ្លាញ​ហើយ​។


សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


ប៉ុន្តែ​មេទាហានលើមួយរយនាក់​ទុកចិត្ត​នាយនាវា និង​ម្ចាស់សំពៅ​ជាជាង​អ្វី​ដែល​ប៉ូល​និយាយ


ស្នែង​ទាំង​ដប់​នោះ​ដែល​អ្នក​បាន​ឃើញ ជា​ស្ដេច​ដប់​អង្គ​ដែល​មិនទាន់​ទទួលបាន​អំណាចគ្រងរាជ្យ​នៅឡើយ ប៉ុន្តែ​ពួកគេ​នឹង​ទទួលបាន​សិទ្ធិអំណាច​ជា​ស្ដេច​ជាមួយ​សត្វតិរច្ឆាន​នោះ​មួយរយៈ​។


រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ និង​សត្វតិរច្ឆាន​នោះ ពួកគេ​នឹង​ស្អប់​ស្ត្រីពេស្យា​នោះ ហើយ​ធ្វើឲ្យ​នាង​វិនាស និង​នៅ​អាក្រាត ព្រមទាំង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ដោយ​ភ្លើង​។


ពួកគេ​បាច​ធូលី​លើ​ក្បាល​របស់​ខ្លួន ទាំង​យំសោក​កាន់ទុក្ខ ហើយ​ស្រែកឡើង​ថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ ជាកន្លែងដែល​អស់អ្នក​ដែល​មាន​សំពៅ​នៅតាម​សមុទ្រ បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ទ្រព្យសម្បត្តិ​របស់​នាង​អើយ​! ដ្បិត​នាង​បាន​វិនាស​ក្នុងមួយរំពេច​ហើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម