ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 9:10 - ព្រះគម្ពីរខ្មែរសាកល

“ឥដ្ឋ​បាន​រលំ​ហើយ ប៉ុន្តែ​យើង​នឹង​សង់ឡើងវិញ​ដោយ​ថ្មដាប់​; ដើមឧទុម្ពរ​ត្រូវបាន​កាប់រំលំ​ហើយ ប៉ុន្តែ​យើង​នឹង​ដាក់​ដើមស៊ីដា​ជំនួសវិញ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តា‌ត្រៅ​មក​ជំនួស​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយ យើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញ គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹក មក​ជំនួស​វិញ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តាត្រៅ​មក​ជំនួស​វិញ

សូមមើលជំពូក

អាល់គីតាប

«អាគារ​ធ្វើ​ពី​ដី​ឥដ្ឋ បាន​រលំ​ហើយ យើង​នឹង​យក​ថ្ម​មក​សង់​ឡើង​វិញ គេ​បាន​កាប់​រំលំ​សសរ​ធ្វើ​ពី​ដើម​ត្បែង តែ​យើង​នឹង​យក​សសរ​ធ្វើ​ពី​ដើម​ផ្ចឹក មក​ជំនួស​វិញ!»។

សូមមើលជំពូក



អេសាយ 9:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្វីត្បិតតែ​អេដំ​ពោលថា​៖ “ទោះបីជា​ពួកយើង​ត្រូវបាន​កម្ទេច​ក៏ដោយ ក៏​ពួកយើង​នឹង​ត្រឡប់មក​សង់​ទីបាក់បែក​ឡើងវិញ” ប៉ុន្តែ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​៖ “ពួកគេ​នឹង​សង់ឡើងវិញ​មែន តែ​យើង​នឹង​រំលំ ហើយ​មនុស្ស​នឹង​ហៅ​ពួកគេ​ថា ‘តំបន់​នៃ​សេចក្ដីអាក្រក់’ និង ‘សាសន៍​ដែល​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ​ជារៀងរហូត’”។


ដូច្នេះ គាត់​ក៏​រត់​ទៅ​ខាងមុខ ហើយ​ឡើង​ដើមឧទុម្ពរ ដើម្បីឲ្យ​បាន​ឃើញ​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​រៀបនឹង​យាងកាត់​ទីនោះ​។