ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
អេសាយ 64:12 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងទប់ព្រះហឫទ័យចំពោះការទាំងនេះឬ? តើព្រះអង្គនឹងនៅស្ងៀម ហើយធ្វើទុក្ខយើងខ្ញុំជាខ្លាំងឬ?៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ក្រោយពីឃើញហេតុការណ៍នេះកើតឡើងហើយ តើព្រះអង្គនៅតែអត់សង្កត់ព្រះហឫទ័យឬ? តើព្រះអង្គនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។ |
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
ឱព្រះអើយ សូមកុំនៅស្ងាត់ឡើយ! ឱព្រះអើយ សូមកុំរក្សាភាពស្ងៀមស្ងាត់ ក៏កុំនៅស្ងៀមឡើយ!
“យើងបាននៅស្ងៀមជាយូរមកហើយ យើងបានរក្សាភាពស្ងៀមស្ងាត់ ហើយទប់ចិត្ត។ ប៉ុន្តែឥឡូវនេះ យើងនឹងស្រែកឡើងដូចស្ត្រីសម្រាលកូន យើងនឹងដង្ហក់ ហើយត្រដរខ្យល់ផង។
សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។
មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ
ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ពោលថា៖ “ព្រះយេហូវ៉ានៃពលបរិវារអើយ តើព្រះអង្គមិនអាណិតមេត្តាដល់យេរូសាឡិម និងទីក្រុងទាំងឡាយនៃយូដា ដែលព្រះអង្គបានព្រះពិរោធអស់រយៈពេលចិតសិបឆ្នាំមកហើយនោះ ដល់ពេលណាទៀត?”។
ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។