ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 6:12 - ព្រះគម្ពីរខ្មែរសាកល

រហូតដល់​ព្រះយេហូវ៉ា​បាន​យក​មនុស្ស​ចេញឆ្ងាយ ហើយ​តំបន់​ដែល​ត្រូវបាន​បោះបង់ចោល​មានច្រើន​នៅកណ្ដាល​ទឹកដី​នេះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់ នៅ​កណ្ដាល​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះ ហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើន ដែល​ត្រូវ​គេ​បោះ​បង់​ចោល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់​នៅ​កណ្តាល​ស្រុក

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​នឹង​បណ្ដេញ​មនុស្ស‌ម្នា​ចេញ​ពី​ទី​នោះ ហើយ​នៅ​ក្នុង​ស្រុក មាន​ដី​ជា​ច្រើន ដែល​ត្រូវ​គេ​បោះ​បង់​ចោល។

សូមមើលជំពូក



អេសាយ 6:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​មនុស្ស កម្រមាន​ជាង​មាសសុទ្ធ គឺ​ធ្វើឲ្យ​មនុស្សជាតិ កម្រមាន​ជាង​មាស​ពី​អូភារ​ទៅទៀត​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង​ហើយ​! ព្រះអង្គ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​! ព្រះអង្គ​បាន​ពង្រីក​អស់ទាំង​ព្រំដែន​នៃ​ទឹកដី​ហើយ​!


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បានមានបន្ទូល​នឹង​ត្រចៀក​ខ្ញុំ​ថា​៖ “ប្រាកដមែន ផ្ទះ​ជាច្រើន​នឹង​ទៅជា​ទីហិនហោច គឺ​ផ្ទះ​ធំ ហើយ​ល្អ​ផង នឹង​គ្មានអ្នកណា​រស់នៅ​ឡើយ​។


ជាការពិត ប្រសិនបើការដែល​ពួកគេ​ត្រូវបានបោះបង់ចោល ជា​ការផ្សះផ្សា​ដល់​មនុស្សលោក ចុះ​ការដែល​ពួកគេ​ត្រូវបានទទួល​ជា​អ្វីទៅ បើ​មិនមែន​ជា​ការមានជីវិតឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ទេ​នោះ​?