អេសាយ 59:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេភ្ញាស់ពងរបស់ពស់ពិស ហើយព័ទ្ធជាសំណាញ់ពីងពាង; អ្នកដែលហូបពងរបស់ពួកវានឹងស្លាប់ ហើយពងដែលជាន់បែក ក៏ញាស់ចេញជាពស់វែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ រមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក ក៏ញាស់ចេញជាពស់វែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក អាល់គីតាប គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង ស៊ុតពស់អសិរពិស អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ ហើយបើគេបំបែកស៊ុតណាមួយ នោះនឹងមានពស់វែកចេញមក។ |
ភីលីស្ទីនអើយ កុំឲ្យអ្នកទាំងអស់គ្នាអរសប្បាយ ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នកត្រូវបានបំបាក់នោះឡើយ! ដ្បិតពស់ពិសនឹងកើតចេញពីឫសនៃសត្វពស់ ហើយផលផ្លែរបស់វានឹងទៅជាពស់ភ្លើងហោះ។
ទីទុយធំនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង ក៏ប្រមូលកូនមកក្រោមម្លប់របស់វា; ប្រាកដមែន ស្ទាំងនឹងមកទាំងគូៗ ផ្ដុំគ្នានៅទីនោះ។
ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?